នាវា​ជើង​ទឹក​ជប៉ុន​២​គ្រឿង មាតុភូមិនិវត្តន៍ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៤​ថ្ងៃ

700
ចែករម្លែក

ដោ​យ:​វណ្ណៈ​/ព្រះសីហនុ ​៖ នាវា​កង​ទ​ព្ធ័​ជើង​ទឹក​ជប៉ុន​ចំនួន​០២​គ្រឿង បានធ្វើ​មាតុ ភូមិនិវត្តន៍វិញ ក្រោយ​បន្ទាប់ពី​បញ្ចប់​ដំណើរ ទស្សនកិច្ច​ជា​ផ្លូវការ​របស់ខ្លួន​រយៈពេល​៤​ថ្ងៃ នៅ​កម្ពុជា ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​មន្ត្រី​កង​ទ​ព្ធ​ជើង​ទឹក​ក​ម្ព្ជ​ជា បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​កងកម្លាំង​ស្វ​យ័​ការពារ ជើង​ទឹក​ជប៉ុន​នេះ ក្នុង​គោលបំណង​ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត ហើយ​ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន​ដល់​នាវិក​បើកបរ​នាវា​ចម្ងាយ​ឆ្ងាយ​ផងដែរ​។​

​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ចំនួន​០២​គ្រឿង បាន​ចូល​សំចត​នៅ​កំពង់ផែ អន្តរជាតិ សមុទ្រ​ក្រុង​-​ខេត្ត​ព្រះសីហនុ ព្រមទាំង​ចូលទៅ​ទស្សនា ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ គោរព​វិញ្ញាណក្ខន្ធ​ជន រង គ្រោះ​ជប៉ុន វត្ត​អារាម សាលារៀន អង្គភាព​មួយចំនួន ដាក់​កម្រងផ្កា នៅ​វិមានឯករាជ្យ និង​ចូលជួប​សំដែង​ការគួរសម​ជាមួយ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នាវា​ទី​១.នាវា​ឈ្មោះ SETOYUKI (TV-3518) មាន​បណ្តោយ​១៣​ម៉ែត្រ ទទឹង​១៣,៦០​ម៉ែត្រ ជម្រៅ​ទឹក ៨,៥០​ម៉ែត្រ ទំងន់​ផ្ទុក​៣០៥០​តោន មាន​នាវិក​ប្រមាណ​១៦៧​នាក់ ដែល​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ទោ NAOTO NAKADERA​។​

​នាវា​ទី​២.នាវា​ឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ​១៣០​ម៉ែត្រ ទទឹង​១៣,៦០​ម៉ែត្រ ជម្រៅ​ទឹក​៨,៥០​ម៉ែត្រ ទំងន់​ផ្ទុក​៣០៥០​តោន មាន​នាវិក ប្រមាណ​១៦៧​នាក់ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ទោ TAKEHIKO SAITO និង​មាន​នាវិក​សរុប​ទាំងអស់​ចំនួន​៣៣៤​នាក់​។​

​ក្រុម​នាវា​ទាំងពីរ​នេះ​ដឹកនាំ​ដោយ ប្រធាន​ប្រតិភូ គឺ​លោក​វរ​នា​វី​ឯក YOSHIYUKI NAKAGANA មេបញ្ជាការ​ហ្វឹកហ្វឺន​អង្គភាព​លេខ​១ នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម