បង្ក្រាប​អ្នក​ជក់​និង​ចែកចាយ​គ្រឿងញៀន​បាន​៥​នាក់​, ដកហូត​គ្រឿងញៀន​មួយចំនួន​

687
ចែករម្លែក
  • 8
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុ សា​ខន នាយរង​សេនាធិការ ប្រចាំ​ទិស​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះបង្ក្រាប​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥​នាក់ កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​រ៉ា ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ អ៊ុ សា​ខន បាន​ឲ្យ​ដឹងថា នៅមុន​បង្ក្រាប​នោះ លោក​បានទទួល​ព័ត៌មាន​សម្ងាត់ នៅ​ចំណុចកើតហេតុ​មាន​អ្នក​ជក់​គ្រឿងញៀន​មួយ​សំបុក លោក​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ភ្លាមៗ ឃាត់ខ្លួន​ជនសង្ស័យ​។ ជន​ស្ស័​យ​៥​នាក់ រួមមាន : ១- ឈ្មោះ ឡូ​ន ឆៃ​លីម ភេទ ប្រុស អាយុ ៣២​ឆ្នាំ​។​២- ឈ្មោះ ពេ​ង សំ ភេទ ប្រុស អាយុ ១៦​ឆ្នាំ ។​៣- ឈ្មោះ ឈឿន ប៊ុន​តួ ភេទ ប្រុស អាយុ ២២​ឆ្នាំ ។​៤-​ឈ្មោះ ស្មាញ់ ឈុន ភេទ ប្រុស អាយុ ២៤​ឆ្នាំ​។ ៥-​ឈ្មោះ ជឹម រ៉ា ភេទ ប្រុស អាយុ ៥៤​ឆ្នាំ​។ ទាំង​៥​នាក់​ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ចំណុច​ផ្សារ​រ៉ា ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​/ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​បាន​បន្តថា ចំពោះ​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ១​កូន​ថង់ ស្មើ ០.១១​ក្រាម ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​។​

​ក្រោយ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានបញ្ជាក់​បន្ថែមថា ចម្លើយសារភាព​របស់​ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ​លួច​ជក់​ខ្លួនឯង ហើយ​ចែកគ្នា​ជក់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដែល​កម្លាំង​ជំនាញ​ត្រូវតែ​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម