គ្រប់​មន្ទីរ​ធនធានទឹក​ទទួលបាន​រថយន្ត​បំពាក់​ដង​ស្ទួ​ច​និង​ធុង​ដឹក​ទឹក​

751
ចែករម្លែក
  • 14
    Shares

ដោយ:​ប​.​ខុន​/ភ្នំពេញ ៖ ​រថយន្ត​ធន​មធ្យម​ដែលមាន​បំពាក់​ដង​ស្ទួ​ច និង​ធុង​សម្រាប់​ដឹក​ទឹក​ត្រូវបាន​ក្រសួង​ធនធាន ទឹក​និង​ឧតុនិយម​ប្រគល់​ឲ្យ​ទៅគ្រប់​រាជធានី​ខេត្ត​ទាំង​២៥​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែកុម្ភៈ សម្រាប់បម្រើ​ដល់​ការដឹកជញ្ជូន​សម្ភារៈ​ប​រិ​ក្ខា​អន្តរាគមន៍​បូមទឹក​និង​ជាពិសេស គឺ​ដឹក​ទឹក​ចែកជូនប្រជា​ពលរដ្ឋ​នៅ​តំបន់​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ក្តៅ​ហួតហែង​នេះ​។​

​លោក ​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​មានប្រសាសន៍​ក្នុង​ពិធី ប្រគល់​រថយន្ត​ធន​មធ្យម​ដែលមាន​បំពាក់​ដង​ស្ទួ​ច​ឲ្យ​ខេត្តកោះកុង ព្រះសីហនុ រតនគីរី ខេត្ត​មណ្ឌលគី​រី និងរាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា ការប្រគល់​រថយន្ត​ដឹក​-​ស្ទូច​ដល់​គ្រប់​មន្ទីរ​ធនធានទឹក និងឧតុនិយម​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​បំពេញការងារ​របស់​មន្ទីរ​តាម​តម្រូវការ​ចាំបាច់​ និង​ដើម្បី​ប្រើប្រាស់​ក្នុង​ការជួយ​អន្តរាគមន៍​លើ​ការងារ​ធនធានទឹក​ឲ្យ​បាន​ទាន់ ពេលវេលា​។​

​ក្នុងឱកាស​ខាងលើ​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ ត្រូវ​ប្រើប្រាស់ និង​ថែទាំ​រថយន្ត​ខាងលើ​ឲ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការងារ​របស់ខ្លួន​នាពេល​ចំពោះ​មុខ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​នៃ​បាតុភូត​អែល នី​ណូ ​(El Nino)​ បង្ក​ឲ្យ​ធាតុអាកាស​នៅ​កម្ពុ​ជាមាន​សភាព​ក្តៅ​ហួតហែង ដូច​សារាចរ​ណែនាំ​នាពេល​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​។ មន្ទីរ​នៃ​ខេត្ត​ខ្លះ បាន​នឹង​កំពុង​ប្រើប្រាស់​រថយន្ត​ទាំងនេះ ដើម្បី​ដឹក​ទឹក​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​ទីតាំង​ដែល​ជួបប្រទះ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

រំលឹក​ឲ្យ​ដឹងថា​នេះ​ជាការ​ប្រគល់​រថយន្ត មាន​បំពាក់​ដង​ស្ទួ​ច​ចំនួន​៥​គ្រឿង​លើក​ទី​ប្រាំ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ពោលគឺ​គ្រប់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី ខេត្ត​បានទទួល​រថយន្ត​ប្រភេទ​នេះ​ ក្នុង​មួយ​មន្ទីរ​មួយគ្រឿង​ដូចគ្នា​ដូចដែល​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​សន្យា​កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅនេះ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម