​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​តម្លៃ​ជិត ៥០ លាន​ដុល្លារ​

727
ចែករម្លែក
  • 128
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ត្បូងឃ្មុំ​)៖​នៅ​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​ស្អែក​នេះ​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជាអធិបតីភាព​បើក​ការដ្ឋាន​សា ងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» មានតម្លៃ​ជិត៥០លាន​ដុល្លារ​​ដែលជា​ជំនួយ​ឥតសំណងរបស់សាធារណៈ ប្រជាមានិត​ចិន ។

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ២៤.៣០០ ម៉ែត្រការ៉េ​លើ​ទំហំ​ផ្ទៃដី​សរុប ៥៥.៨១៥ ម៉ែត្រការ៉េ ។ គម្រោង​នេះ​សាង សង់​ក្នុង​រយ​:​ពេល ៤០ ខែ ។ មន្ទីរពេទ្យ​នេះ​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣១០.០០០.០០០​យ័នស្មើនឹង​ប្រមាណ ៤៥.៦៦០.០០០​ដុល្លារ​​។ មន្ទីរពេទ្យ​នេះ នឹង​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើបៗ ។​

​មន្ទីរពេទ្យ​នេះ​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​សរុប​ចំនួន ៣០០ គ្រែ​ដោយមាន​ផ្តល់​សេវា​ពិនិត្យ និង ព្យាបាល​លើ​ជំងឺ​ទូទៅ​,​ជំងឺ​កុមារ​, ជំងឺឆ្លង​, ពិគ្រោះ​ជំងឺ​ក្រៅ​, ប្រ​ពោ​ធន​កម្ម​(ICU), សង្គ្រោះបន្ទាន់​, វះកាត់​, រោគ​ស្ត្រី​និង​សម្រាលកូន​, រូបភាព​វេជ្ជសាស្ត្រ​និង​Endoscopy, មន្ទីរពិសោធន៍​, ឪ​សថ​ស្ថាន​,​បន្ទប់​រំងាប់ មេរោគ​,​ប្រព័ន្ធ​ព័ត៌មាន​និង​បច្ចេកទេស​វេជ្ជសាស្ត្រ និង ផ្នែក​គាំទ្រ​មានដូចជា​រដ្ឋបាល​និង ប្រព័ន្ធ​សុវត្ថិភាព បន្ទប់​បង្កើត​និង​ផ្ទុក​អុកស៊ីសែន​បន្ទប់​សំអាត ទឹក​កខ្វក់​បន្ទប់​ដាក់​កាកសំណល់​វេជ្ជសាស្ត្រ​និង​សាល​ដាក់​សា កសព​។

​មន្ទីរពេទ្យ​ថ្មី​នេះ​នឹង​ក្លាយជា​មន្ទីរពេទ្យ​ប្រចាំ​តំបន់​គ្រប់​ដណ្តប់​ប្រជាជន​មួយចំនួន​នៃ​ខេត្តក្រចេះ​ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ។ មន្ទីរពេទ្យ​ធំថ្មី​នេះ មាន​តម្រូវការ​បុគ្គលិក​ជំនាញ​ប្រមាណ ៤៥៦ នាក់ ។

​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​មាន​បុគ្គលិក​មន្ត្រី​សុខាភិបាល​ចំនួន ៩៩៨ នាក់ ក្នុងនោះ​ស្ត្រី​៤៦៧​នាក់​មាន​មន្ទីរពេទ្យបង្អែក​ចំនួន​០៦ មណ្ឌល​សុខភាព ចំនួន ៦៨ និង ប៉ុស្តិ៍​សុខភាព​ចំនួន​០២ ដែល​គ្របដណ្តប់​ប្រជាជន​ប្រមាណ ៨៤៣,៣១០​នាក់ ។​

​គួរ​រំលឹក​ដែរ​ថា​មន្ទីរពេទ្យ​«​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​»​ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃស្អែក​នេះ​គឺជា​គម្រោង​ធំ​ទី ២​ដែលជា​ជំនួយឥតសំណងរបស់​រដ្ឋាភិបាល​ចិន​បន្ទាប់ ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ«​មិត្តភាពកម្ពុជា​-​ចិនព្រះកុសុម​:»ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែតុលាឆ្នាំ២០១៨​។​មន្ទីរពេទ្យ​នេះ​នឹងត្រូវ​សាងសង់​កំពស់ ១១ ជាន់​មាន​អគារ​វេជ្ជសាស្ត្រ​ថ្មីនិងបំពាក់​ដោយ​សម្ភារៈ​ទំនើបក៏ដូចជា​ការបណ្តុះបណ្តាល​ធនធាន មនុ ស្ស​កាន់តែ​ជំនាញ​និង​មាន​គុណភាព​ថែមទៀត​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ប្រមាណ​៥៥០​លាន​យ័ន​(​ប្រហែល​នឹង​៨១​លាន​ដុល្លារ​)៕​