មហា​ភូមិគ្រឹះ​របស់​ម៉ៃ​ឃើ​ល ជែក​សុន ដាក់​លើ​បញ្ជី​លក់​ជាថ្មី​ម្តងទៀត ជាមួយ​ការបញ្ចុះ​តម្លៃ​យ៉ាងខ្លាំង​

647
ចែករម្លែក
  • 64
    Shares

​ភូមិគ្រឹះ Neverland Ranch របស់​ម៉ៃ​ឃើ​ល ជែក​សុន នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​ត្រឡប់​មករក​ទីផ្សារ​វិញ​ហើយ​ក្នុងតម្លៃ ៣១ លាន​ដុល្លារ​អាមេរិក ដែលជា​ការបញ្ចុះ​តម្លៃ​យ៉ាងខ្លាំង ពី​តម្លៃ ១០០ លាន​ដុល្លារ​កាលពី​បួន​ឆ្នាំមុន​។​

​អចលនទ្រព្យ​ទំហំ ១០៩៣ ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ទីក្រុង​ឡូ​ស​អូ​លី​វ៉ូស និង ជ្រលង​ភ្នំ​ស៊ី​ខេ​ម័​រ គឺមាន​ផ្ទះ​ធំ​មួយ ដែលមាន​បន្ទប់​គេង ៦ រួមជាមួយ​ផ្ទះសំណាក់ ៣ បឹង​ទំហំ ១,៦ ហិកតា​ជាមួយ​ទឹកធ្លាក់ ទីលាន​វាយ​តេ​ន្នី​ស ជង្រុក​ស្រូវ​ច្រើន​កន្លែង និង​ទីតាំង​ជម្រក​សត្វ​ជាច្រើន​។​

​លោក​ខាយ ហ្វ័​រ​ស៊ីត ភ្នាក់ងារ​ចុះបញ្ជី​អចលនទ្រព្យ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ថា ការធ្លាក់ចុះ​តម្លៃ​យ៉ាងខ្លាំង​សម្រាប់​អចលនទ្រព្យ​នេះ​គឺ​ដោយសារ​មាន​គ្រោះរាំងស្ងួត​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់ ដែល​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​។​

​គាត់​បាន​និយាយថា​បរិវេណ​នេះ​ត្រូវបាន​ថែរក្សា​យ៉ាង​ល្អ​ហើយ “​ជាមួយនឹង​ការបញ្ចប់​នៃ​គ្រោះរាំងស្ងួត​និង​ជ្រលង​ភ្នំ​សាន​តា​ណេ​ស​ពោរពេញ​ដោយ​ផ្កា​” នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​លក់​។​

​ម៉ៃ​ឃើ​ល ជែក​សុន​បាន​ចំណាយ​ប្រាក់ ១៩,៥ លាន​ដុល្លារ​អាមេរិក​ទិញ​អចលនទ្រព្យ​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ប៉ុន្តែ​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​មួយ​បាន​ទិញ​វា​ក្នុង​ឆ្នាំ ២០០៨ ក្នុងតម្លៃ ២២,៥ លាន​ដុល្លារ បន្ទាប់ពី​តារាចម្រៀង​រូបនេះ​ពុំមាន​លទ្ធភាព​បង់ការ​ប្រាក់កម្ចី​ទាន់ពេល​។​

​ស្ដេច​ចម្រៀង​ប៉ុប​រូបនេះ​បាន​ស្លាប់​នៅ​ឆ្នាំ​បន្ទាប់ គឺ ២០០៩៕ ដោយ៖ កញ្ញាដាលីស

ភូមិគ្រឹះ Neverland Ranch របស់​ម៉ៃ​ឃើ​ល ជែក​សុន ដាក់លក់​ជាថ្មី​ក្នុងតម្លៃ​ត្រឹម ៣១ លាន​ដុល្លារ