​សិស្សសាលា​ប្រមាណ​១០​នាក់​ដួលសន្លប់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

562
ចែករម្លែក
  • 31
    Shares

ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​សិស្សសាលា​អនុវិទ្យាល័យ ហ៊ុន សែន​ទួល​តាសេក​ស្ថិតនៅ​ភូមិ​តាសេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​សិស្សសាលា ថ្នាក់​ទី​៧ ទី​៨ ទី​៩​បាន​ដួលសន្លប់​បន្តបន្ទាប់​គ្នា​ចំនួន​១០​នាក់​កាលពី​ថ្ងៃទី​២៨​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៩​។​ករណីនេះ​គ្រូពេទ្យ​សន្និដ្ឋានថា បណ្តាលមកពី​ការ​សម្រាក​មិន​គ្រប​គ្រាន់​។​

លោក ឃ្លោក ហួត ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា ករណី​ខាងលើនេះ តាម​ការសាកសួរ​នឹង​ឆ្លើយ​ពី​សាមីខ្លួន​សិស្ស នៅ​មណ្ឌល​សុខភាព​ស្រុក បាន​ឆ្លើយ​ដូចៗ​គ្នា​ថា ដោយសារ​ភ័យរន្ធត់​បានឃើញ​ខ្មោច​នៅ​សាលា​នោះ​។​

តែ​តាម​ការសន្និដ្ឋាន​និង​ការពិនិត្យ​របស់​គ្រូពេទ្យ​បានបញ្ជាក់​ថា​៖​បណ្តាលមកពី​ការ​សម្រាក​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់​និង​មាន​ស្មារតី​ខ្សោយ​ពេល​ឃើញ​មាន​គ្នា​សន្លប់​ក៏​កើតមាន​ភាព​ភ័យរន្ធត់​សន្លប់​តាម​គ្នា​។​ព្រោះថា​តាម​ការពិនិត្យ​ទៅលើ​សម្ពាធ​ឈាម ការធ្វើ​តេស្ត​ជាតិ​ស្ករ និង​ចង្វាក់បេះដូង មិនមាន​អ្វី​ជា​បញ្ហា​នោះទេ​។​

​លោក​បញ្ជាក់ថា សិស្សសាលា​ដែល​ដួលសន្លប់​នោះ គិត​មកដល់​ម៉ោង​១​និង​៣០​នាទី​នេះ ពួកគេ​មាន​សភាព​ធូរស្រាល​នឹង​ក៏បាន​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​ហើយ​។​រួមមាន​១.​ឈ្មោះ ពៅ ស្រី​ណាក់ ភេទ ស្រី អាយុ ១៣​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​។ ២.​ឈ្មោះ សាំង សៀវ​ហ៊ួ​យ ភេទ ស្រី អាយុ ១៣​ឆ្នាំ ទីលំនៅ ភូមិ​ស្រែ​ក្រសាំង​។​៣.​ឈ្មោះ ស្រៀ​ង សុខ​ម៉េង ភេទ ស្រី អាយុ ១៣​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​។​

៤.​ឈ្មោះ រុំ វណ្ណៈ ភេទ ស្រី អាយុ ១៣​ឆ្នាំ ទីលំនៅ ភូមិ​ស្រះ​ជ្រៃ​។​៥.​ឈ្មោះ សៀង នី​តា ភេទ ស្រី អាយុ ១៤​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​។​៦.​ឈ្មោះ ញ៉ សុមា​ឡា ភេទ ស្រី អាយុ ១៤​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​។​៧.​ឈ្មោះ ស៊ុ ស្រី​និ​ច ភេទ ស្រី អាយុ ១៤​ឆ្នាំ ទីលំនៅ ភូមិ​តា​សំ​។​៨.​ឈ្មោះ នៀវ សុ​ផាត់​នី​តា ភេទ ស្រី អាយុ ១៤​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ​។​៩.​ឈ្មោះ ឈិន សិលា ភេទ ស្រី អាយុ ១៥​ឆ្នាំ ទីលំនៅ ភូមិ​ត្រពាំង​ប្រាសាទ ។​១០.​ឈ្មោះ ថន សុខលី ភេទ ស្រី អាយុ ១៦​ឆ្នាំ ទីលំនៅ ភូមិ​ឈូកស ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម