សម្តេច​តេ​ជោ​ហ៊ុន សែន! ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​ចិន​ត្រួតត្រា​ទេ ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​នយោបាយ​របស់​ចិន​

839
ចែករម្លែក
  • 1.2K
    Shares

ដោយ:តារារិទ្ធិ/​ត្បូងឃ្មុំ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​បញ្ជាក់ជូន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថា កម្ពុជា​មិន​ព្រម​ឲ្យ​ចិន​មក​ត្រួតត្រា​កម្ពុជា​នោះទេ ហើយ​សម្តេច​ជឿជាក់ថា​ចិន​ក៏​មិន​ចង់​ត្រួតត្រា​ខ្មែរ​ដែរ។​

​សម្តេច​តេ​ជោ​បាន​លើ​ឡើង​បែបនេះ​នៅ​ក្មុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា-ចិន ត្បូង​ឃុំ ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ចិន ដែលមាន​តម្លៃ​ជិត៥០លាន​ដុល្លារ​នា​ព្រឹក​ថ្ងៃទី១ ខែ​មិនា ២០១៩ ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថា សូមបញ្ជាក់​ច្បាស់​ថា​ខ្មែរ​មិន​ព្រម​ដាច់ខាត​ឲ្យ​ចិន​មក​ត្រួតត្រា​ទេ ហើយ​ចិន​ក៏​មិន​ចង់​ត្រួតត្រា​ខ្មែរ​ដែរ។ យើង​ច្បាស់លាស់​នយោបាយ​ការបរទេស​របស់​ចិន ចិន​មិន​ចង់​ត្រួតត្រា​អ្នកណា​ទេ ចិន​គ្រាន់តែ​ចង់​ធ្វើ​មិត្ត​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក អញ្ចឹង​ចរន្ត​នេះ វា​ត្រូវ​គ្នា​ជាមួយ​ខ្មែរ ខ្មែរ​មិន​ឲ្យ​ចិន​ត្រួតត្រា ចិន​ក៏​មិន​ចង់​ត្រួត​ក្បាល​ខ្មែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៏​ថា ​”​ខ្ញុំ​មិន​ចូលចិត្ត​ត្រួតត្រា​អ្នកណា​ទេ ចឹ​ង​ខ្ញុំ​បញ្ជាក់​នៅមុខ​អគ្គរដ្ឋទូត​ចិន បញ្ជាក់​នៅមុខ​សាធារណៈ​និង​ជា​សារ​ជូន​ជន​រួម​ជ​សតិ​ទូទាំងប្រទេស និង​ទៅកាន់​ពិភពលោក​ថា​ខ្ញុំ​មិន​យល់ព្រម​ឲ្យ​ចិន​ត្រួតត្រា​ទេ​ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​នយោបាយ​របស់​ចិន ចិន​ក៏​មិន​ចង់​ត្រួតត្រា​អ្នកណា​ដែល។ ចិន​គ្រប់គ្រង​អធិប តេ​យ្យ​ភាព​របស់ខ្លួន​គ្រប់គ្រាន់​ណាស់​ទៅហើយ កុំអោយ​តែ​គេ​បំបែក​តៃវ៉ាន់​ចេញ កុំអោយ​តែ​គេ​ទៅ​បង្កើត​បញ្ហា​នៅ​ទី​បេ និង ស៊ី​ង​ជាំ​ង ចិន​ពេញចិត្ត​ណាស់​ទៅហើយ”​។

សម្តេច​តេ​ជោ​បាន​បន្តថា “…អញ្ចឹង​បានជា​យើង​អនុវត្ត​នយោបាយ​ចិន​មួយ​ជា​ទៀង​ទាត់…តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ចិន​តែប៉ុណ្ណោះ យើង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មកពី​តៃវ៉ាន់​មករក​ស៊ី​នៅ​កម្ពុជា…ប៉ុន្តែ​មិនអាច​ឲ្យ​មាម​ស្ថានទូត​ឬ​ស្ថាន​តំណាង​របស់​តៃវ៉ាន់​នៅ​កម្ពុជា​ទេ មិនអាច​ឲ្យ​មាន​ការលើក​ទង់ជាតិ​តៃវ៉ាន់​នៅក្នុង​សណ្ឋាគារ ឬកន្លែង​ណា​មួយ​ដែល​ក្រុមហ៊ុន​តៃវ៉ាន់​ធ្វើការ​នោះទេ…នេះ​ជា​បទបញ្ជា​របស់ខ្ញុំ​តាំងពី​ប្រមាណ​២០ឆ្នាំ​មុន​ដោយ​ដាច់ខាត ហើយ​រឿងនេះ​ចិន​អត់​ចង់បាន​អី​ទេ ហើយ​ការគោរព​…អធិបតេយ្យ​ភាព​របស់​ចិន មានតម្លៃ​ស្មើនឹង​ការគោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា…”។

សម្តេច​បន្តថា “…យើង​សាកល្បង​គិត​មើល​បើសិនជា​ប្រទេស​ណាមួយ​មក​បំបែក​ខេត្ត​ណាមួយ​របស់​កម្ពុជា​ចេញពី​ប្រទេស​កម្ពុជា​តើ​យើង​ខឹង​ទេ​?…យើង​ខឹង​! ចិន​ក៏​ចេះ​ខឹង​ដូចគ្នា​ដែរ​បើសិនជា​អ្នកណា​ចង់​បំបែក​តៃវ៉ាន់​ចេញពី​ចិន…សុខៗ​ស្រាប់តែ​គេ​មក​បំបែក​ខេត្តស្ទឹងត្រែង​របស់​យើង​មួយ​ចេញទៅ​ភ្ជាប់ នឹង​ប្រទេស​ណាមួយខេត្តកោះកុង​…ចេញ​​ទៅ​ជា​ឯករាជ្យ​ឬ​ភ្ជាប់​ទៅ​វៀតណាម យើង​មិន​សុខចិត្ត​ទេ​បើ​យើង​ចេះ​ឈឺចាប់ ចិន​ក៏​ចេះ​ឈឺចាប់​ដូចគ្នា​ទាំង​ការ គោរព​អធិបតេយ្យភាព​របស់​ចិន​លើ​បញ្ហា​តៃវ៉ាន់…ទី​បី​គឺ​មាន​​តម្លៃ​ស្មើនឹង​ការគោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ខ្លួនឯង​វា​មានរឿង​តែ​ប៉ុណ្ណឹង​…”។​

សម្តេច​បន្តថា “…​អញ្ចឹង​បាន​ត្រូវ​បញ្ជាក់ជូន​មិត្ត​ចិន​ជំនាន់​មុន​មក​ទសវត្ស​រិ៍៨០ និង​ដើម​ទសវត្សរ៍៩០មានអ្នក​បបួល​ខ្ញុំ​ឲ្យ​ដាក់​ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់​នៅពេល​នោះដែរ… តែ​ខ្ញុំ​មិន​យល់ព្រម​ដាច់ខាត​…គឺជា​នយោបាយ​របស់​ ហ៊ុន សែន ​​ហើយ​នយោបាយ​ចិន​បាន​ស្គាល់​នយោបាយ​របស់​ ហ៊ុន សែន ទើប​ចិន​ប្រើ​ភាសា​មួយ​លើកដំបូង​ចេញពី…​លោក ចាង ស៊ា​មិញ ​អតីត​អគ្គលេខាធិការ​និង​ជា​ប្រធាន​រដ្ឋ​របស់​ចិន​នៅ​ឆ្នាំ១៩៩៦ ពេល​ខ្ញុំ​ទស្សនកិច្ច​នៅ​ប៉េកាំង​ លោក​បាន​លើក​និយាយថា​លោក ហ៊ុន សែន ជា​មិត្ត​ចាស់​របស់ចិន…អញ្ចឹង​បានសេចក្ដីថា សំដៅ​ទៅលើ​គោ​លន​យោ បាយ​របស់ ​ហ៊ុន សែន តាំង​ពីមុនមក​គឺ​នយោបាយ​ចិន​មួយ​នេះ​តែម្តង…ចឹ​ង​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​គោលនយោបាយ​ចិន​មួយ កំពុង​ទទួល​ផ្លែផ្កា​នៅ​កម្ពុជា​បច្ចុប្បន្ន ហើយ​យើង​នឹង​បន្ត​នូវ​ដំណើរ​នេះ​តទៅទៀត…ប៉ុន្តែ​យើង​មិន​រារាំង​នូវ​បណ្ដា​ក្រុមហ៊ុន​តៃវ៉ាន់​មករក​ស៊ី​នៅ​កម្ពុជា​ទេ យន្តហោះ EVA air តៃវ៉ាន់​មក​កម្ពុជា​សូមកុំ​តែ​ដាក់​ទង់ជាតិ​តៃវ៉ាន់​ហោះ​ចូលមក​កម្ពុជា​ទៅបាន​ហើយ…បើ​មានការ​អី​ចិន តៃវ៉ាន់ អាច​ទៅរក​អគ្គ​រដ្ឋ​ទូត​ចិន​ក៏បាន​ដែរ បើ​ដូច្នេះ​អគ្គរដ្ឋទូត​ចិន គាំទ្រ​ការទទួលខុសត្រូវ ទៅលើ​ចិន មិន​ថា​ចិនដីគោក​ចិនតៃវ៉ាន់ ចិន​ហុងកុង ម៉ា​កាវ​គាត់​ទទួល​ទាំងអស់…”៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម