ទប់ទល់​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ដោយ​គ្រាន់តែ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​

605
ចែករម្លែក

មួយចំនួនធំ​នៃ​អ្នក​ដែលមាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ច្រើនតែ​ជ្រើស​រើសយក​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដើម្បី​បន្ធូរ​អារម្មណ៍​។ ទោះជា​យ៉ាងណា ក្រោយពី​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​រលាយ​បាត់ទៅ អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ក៏​ត្រឡប់មកវិញ​ដដែល​ហើយ​ពេលខ្លះ​ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​ជាង មុន​ទៀតផង​!

១. កាហ្វេ​
​ជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​រំញោច​ប្រព័ន្ធ​ប្រសាទ ហើយក៏​ជម្រុញ​ការផលិត​អ័រម៉ូន រីករាយ​នៅ ក្នុង​ខួរក្បាល​ដូចជា អ័រម៉ូន serotonin និង អ័រម៉ូន dopamine​។ ទោះជា​យ៉ាងណា​មិនមែន មានន័យថា អ្នក​គួរ​ច្រើនពេក ឬ​លើសពី ៤ ពែង​ក្នុង​មួយថ្ងៃ​ឡើយ​។ ជាពិសេស​ប្រសិនបើ​អាកា​រៈ នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​របស់​អ្នក​អម​មកជា​មួយ​ការ​ថប់​បារម្ភ​ចូរ​ទទួលទាន​កាហ្វេ​ត្រឹម​កម្រិត​មធ្យម​បាន ហើយ​ជៀសវាង​ធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ដុន​ដាន​ឡើង​។​

២. តែ​បៃតង​
​ប្រសិនបើ​កាហ្វេ​អាចជួយ​កាត់បន្ថយ ឬ​ទប់ទល់​បញ្ហា​ធ្លាក់ទឹក​ចិត្ត​របស់​អ្នក​បាន ប៉ុន្តែ​ផ្ដល់​ផលវិបាក មួយចំនួន​ដូចជា បេះដូង​លោត​ញាប់​, វិលមុខ​, ចង្អោរ​ចង់​ក្អួត​, តឹងទ្រូង និង​បែកញើស ចូរ​ជំនួស កាហ្វេ ដោយ​ការ​ទទួលទាន​តែ​បៃតង​ជំនួស​វិញ​។ តែ​បៃតង​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​តិចជាង​កាហ្វេ ចំនួន​ពាក់កណ្ដាល​។ លើសពីនេះទៅទៀត តែ​បៃតង មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ l-theanine អាស៊ីត​អា​មី​ណូ​ដែល​ប្រយុទ្ធប្រឆាំង​អាកា​រៈថ​ប់​បារម្ភ និង​ជួយ​លើកកម្ពស់ អារម្មណ៍ល្អ​។​

៣. តែ​ផ្កា Chamomile
​កុំ​បារម្ភ​! ប្រសិនបើ​ទាំង​កាហ្វេ និង​តែ​បៃតង​មិន​អាចជួយ​សម្រាល​អាកា​រៈថ​ប់​បារម្ភ​និង​ធ្លាក់​ទឹកចិត្ត របស់​អ្នក​បាន ចូរ​សាកល្បង​ទទួលទាន​តែ​ផ្កា Chamomile ជំនួស​វិញ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន និយាយថា តែ​ផ្កា Chamomile គឺ​ប្រសើរ​ណាស់​ក្នុងការ​កាត់បន្ថយ ឬ​ទប់​ទល់នឹង​អាកា​រៈ ធ្លាក់​ទឹកចិត្ត ក៏ដូចជា​ថប់​បារម្ភ ដោយ​វា​ផ្ដល់ឱ្យ​អ្នក​នូវ​អារម្មណ៍​ធូរស្រាល ហើយ​ស្ងប់​។ ការទទួល​ទាន​តែ​ផ្កា chamomile មួយ​ពែង​មុនពេល​ចូល​គេង​នឹង​ជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្កប់​។​

៤. តែ​រមៀត​
​តែ​រមៀត មិន​ត្រឹមតែ​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់ និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តែ​រុក្ខជាតិ​មួយ​នេះ​ក៏​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត ផងដែរ​។ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​តែ​រមៀត​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន ហើយ​ក្នុងករណី​មួយចំនួន ជំងឺ​ធ្លាក់​ទឹកចិត្ត​បណ្ដាលមកពី​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។​

៥. ចេក​ក្រឡុក​
​ចេក មាន​ផ្ទុក serotonin ដែលជា​អ័រម៉ូន​រីករាយ​។ លើសពីនេះទៅទៀត ផ្លែ​ចេក​ក៏មាន​ផ្ទុក​នូវ សារធាតុ ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​ដូចជា ម៉ាញ៉េ​ស្យូ​ម​។ សារធាតុ​នេះ​មាន អត្ថប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​ទទួលរង​បញ្ហា​ថប់​បារម្ភ ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម