សិង្ហ​បុរី​និយាយថា​ខ្លួន​នឹង​ទិញ​យន្តហោះ F-35 ចំនួន​បួន​គ្រឿង​ពី​អាមេរិក​

542
ចែករម្លែក
  • 20
    Shares

​សិង្ហ​បុរី​គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន​បួន​គ្រឿង​ពី​អាមេរិក ជាមួយ​ជម្រើស​ទិញ​ថែម ៨ គ្រឿង​ទៀត​ដើម្បី​ជំនួស​កង​យន្តហោះ F-16 របស់ខ្លួន​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​ង៉ អេង​ហិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១​មីនា​ថា រដ្ឋ​ទីក្រុង​នេះ​នឹង​ដាក់សំណើ​ទិញ​យន្តហោះ​របស់ Lockheed Martin ដែល​នឹងត្រូវ​ទទួលបាន​ការយ​ល់​ព្រម​ពី​សភា​អាមេរិក​ជាមុនសិន​។ លោក​បាន​និយាយថា តម្លៃ​មិនត្រូវ​បានកំណត់​ឱ្យដឹង​ទេ​។​

​លោក​ង៉​បាន​កត់សម្គាល់ថា​តម្លៃ​របស់​យន្តហោះ​នេះ​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​ដោយសារតែ​ការបញ្ជាទិញ​ជា​ហូរហែ​ពី​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ដទៃទៀត ជាមួយ​តម្លៃ​ក្នុង​មួយ​ឯក​តា​បច្ចុប្បន្ន​គឺ​ពី ៩០ លាន​ដុល្លារ​ទៅ ១១៥ លាន​ដុល្លារ​។​

​សិង្ហ​បុរី​គ្រោង​នឹង​ចូលនិវត្តន៍​យន្តហោះ F-16 ចាស់ៗ​របស់ខ្លួន​ក្រោយពី​ឆ្នាំ ២០៣០​។​

​យន្តហោះ F-35 បានបញ្ចប់​ការហោះហើរ​សាកល្បង​លើកទីមួយ​របស់ខ្លួន​ក្នុង​ឆ្នាំ ២០០៦​។ អ្នកទិញ​របស់​វា​រួមមាន​ចក្រភព​អង់គ្លេស កូរ៉េខាងត្បូង អ៊ីស្រាអែល អ៊ីតាលី អូស្ត្រាលី កាណាដា តួ​ក​គី និង​ជប៉ុន​៕ ដោយ៖ កញ្ញាដាលីស

សិង្ហ​បុរី​នឹង​ទិញ​យន្តហោះ F-35 បួន​គ្រឿង​ទៀត​មក​ពង្រឹង​កង​យន្តហោះ