ឆា​មីសួ​ត្រីខ​

1427
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ​ត្រីខកំប៉ុង ១​កំប៉ុង​
– ​មីសួ ១​កញ្ចប់​
– ​ដើម​ខាត់ណា​ ២ខាំ
– ​ម្ទេស ៣​គ្រាប់​
– ​ខ្ទឹមស ៤​កំពឹស
– ស្ករស ១ស្លាបព្រាកាហ្វេ
– ទឹកត្រី ១ស្លាបព្រាបាយ

+ វិធី​ធ្វើ​
– ​ហាន់​ដើម​ខាត់ណា​ខ្លីៗ​ល្មម ដាក់​ត្រាំ​ទឹក​មីសួ​ឲ្យ​ទន់​រួច​កាត់​វា​ឲ្យ​ខ្លីៗ​ល្មម ចិញ្ច្រាំ​ខ្ទឹម​ឲ្យ​ម៉ត់ ហាន់​ម្ទេស​ល្អិតៗ​
– ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​ខ្ទឹមស​ និងម្ទេសចូល​រលីង​ឲ្យ​ឈ្ងុយ ទើប​ដាក់​ដើម​ស្ពៃ​ខាត់ណា មីសួរ និង​ត្រីខ​ ស្ករស ទឹកត្រីចូល​ឆា​ឲ្យ​ឆ្អិន​សព្វ​ល្អ​រួច​ជាការ​ស្រេច (​អាច​បន្ថែមបន្ថយ​រស​ជាតិ​តាម​ចំណូលចិត្ត​) ៕ ប្រភព​: finfin cooking​