​អាជ្ញាធរខេត្ត​ព្រះវិហារ​រៀបចំ​យុទ្ធនាការ​ពាក់មួក​សុវត្ថិ​ភា​ពារ​ពារ​ជីវិត​ខ្លួនឯង​

807
ចែករម្លែក
  • 378
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​នេះ​នៅទីលានបានទាត់ភូមិអណ្តូងពោធិសង្កាត់បគពង់ប្រណាកក្រុងព្រះវិហារក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ​បានរៀបចំ​ពិធី​ផ្សព្វផ្សាយ​និង​បើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​ពិធី​ផ្សព្វផ្សាយ​នេះ​ដឹកនាំ​ដោយ​លោកស្រី​មឹន​មាណវី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​។​ជាមួយ​រដ្ឋបាលខេត្ត​លោក​អ៊ុន​ចាន់​ដាអភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកខេត្តដោយមានមួកចំនួន២០០អាវចំនួន២០០ សម្រាប់ចែកជួននិងមន្ត្រីចូលរួមជាង២០០នាក់។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​អង្គភាព​យុវជន​កាកបាទក្រហម​យុវជន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​យុវជន​កាយឫទ្ធិ​និង​បងប្អូន​សមាគមន៍​អ្នករត់​ម៉ូតូ​ជាច្រើនរូប​ផងដែរ​។​

​លោក​សំលាង​ទ្រី​បាន​ថ្លែងថា​ការរៀបចំ​ពិធី​បើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅពេលនេះ​ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​។​ជាពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត​ក៏ដូចជា​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​មួកសុវត្ថិភាព​សំដៅ​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តព្រះវិហារ​ឱ្យ​ថយ​មក​កម្រិត​ទាប​។​

លោក​សំលាង​ទ្រី​បានបង្ហាញ​អំពី​លទ្ធផល​ការងារ​របស់​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រះវិហារ​ដែល​អនុវត្ត​សម្រេចបាន​កន្លង​ម​ករួ​ម​មាន​៖​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ការងារ​។​ចុះ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ជាច្រើន​ផងដែរ​។​

លោក​ក៏បាន​សំណូមពរ​ទៅ​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​សូមជួយ​សម្រួល​ក្នុង​ការដាក់​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅក្នុង​ខេត្តព្រះវិហារ​ដើម្បី​ងាយស្រួល​ក្នុង​ការត្រួត​ពិនិត្យមើល​រថយន្ត​ដឹក​លើស​ទម្ងន់​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោកស្រី មឹន មាណវី និង​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ណែនាំ ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​ត្រូវគោរព​ច្បាប់ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវមាន​សុជីវធម៌​ល្អ និង​ចេះ​អធ្យាស្រ័យ​ក្នុងការ​បើកបរ​សូម​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​និង​មួកសុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់គ្នា ក្នុងពេល​ធ្វើដំណើរ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម