​តារា​សម្តែង ណាត់ បូរី ធ្វើ​ពិធី​ភ្ជាប់ពាក្យ​ផ្អើល​អ្នកក្រុង​បាវិត​

956
ចែករម្លែក
  • 165
    Shares

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​ ៖ ​ពិធី​ភ្ជាប់ពាក្យ យ៉ាង​អធិកអធម​ដែល​មិន​នឹកស្មាន​ដល់ ដែលមាន​ភ្ញៀវកិត្តិយស​ចូលរួម​ប្រមាណ​ជិត​៧០​តុ ឯណោះ របស់​តារា​សម្តែង ណាត់ បូរី ដែល​បានរៀបចំ​ជាមួយនិង​កូនស្រី​អ្នក​ខេត្តស្វាយរៀង​។ ពិធី​មង្គល​ភ្ជាប់ពាក្យ​សំដី​នេះ ត្រូវបាន​គេ​សង្កេត​ថា មាន​លក្ខណៈ​ធំដុំ មិន​ខុសពី​ពិធីមង្គលការ​ឡើយ​។

​តាម​ប្រភពពី​មិត្ត​ស្និទ្ធ​និង តារា​សម្តែង​ខាងលើ បាន​បង្ហើប​ថា តារា​សម្តែង​រូបនោះ ពិត​ជា​ឡូយ​និង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន គឺ​គ្រាន់តែ​ពិធី​ភ្ជាប់ពាក្យ មាន​ភាព​អ៊ូអរ ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​តែ​ពិធីមង្គលការ​ទៀត​តើ​មាន​អ្វី​ប្លែក​លើស​និង​បន្ថែមទៀត​។

​ប្រភព​បន្តថា «​អ្នកណា​មិន​ផ្អើល​បង​គ្រាន់តែ​ពិធី​ភ្ចា​ប់​ពាក្យ បូរី សោះ​រៀបចំឡើង​យ៉ាង​ធំ​ដំ​មាន​ភ្ញៀវកិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ចូលរួម​ហែ​ជំនូន​យ៉ាងច្រើន​កុះករ​តែម្ដង ចុះ​ទម្រាំ​មង្គលការ​គាត់​ទៀត​រៀបចំ​ពិសេស​យ៉ាងម៉េច​វិញ​ទៅ​»​។​

ចំណែក​សាមីខ្លួន​កូនកំលោះ បាន​ឆ្លើយឆ្លង​ថា លោក​ពិតជា​បាន​ភ្ចា​ប់​ពាក្យ​ជាមួយ​កូនក្រមុំ អ្នក​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង នៅ​ព្រឹក​នេះ​មែន (០១​មីនា ២០១៩) ដោយ​អញ្ជើញ​ភ្ញៀ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ចំនួន​៦០​តុ​។ ក្រោយពី​ភ្ជាប់ពាក្យ​ហើយ​តារា​សម្ដែង​រូបនេះ​ត្រៀម​ដឹក​ដៃគូ​ដណ្ដឹង​ចូល​រោងការ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​

សូម​រំលឹកថា មុន​ឈានដល់​ពិធី​ភ្ជាប់ពាក្យ​និង​ចូល​រោងការ​តារា​សម្តែង ណាត់ បូរី បាន​មើល​ចិត្តថ្លើម​គ្នា​ជាមួយនិង កញ្ញា នួន ស្រីរ័ត្ន អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ​៕B/

​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ