​ម៉ៃ សុគន្ធ បញ្ចេញ Original Song គ្រឿងញៀន​មួយ​បទ​ជា​ស្នាដៃ​ថ្មី​

767
ចែករម្លែក
  • 148
    Shares

ដោយ​:បញ្ញា​សាស្ត្រ​/​ភ្នំពេញ​ ៖ ព័ត៌មាន​កក្រើក​តាម​បណ្តាញ​សង្គម​ស្តីពី​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​កណ្តាល​ទីក្រុង​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​តារាចម្រៀង រហ័ស​នាម កំពូល​ទើស ម៉ៃ សុគន្ធ លួច​បង្ហើរ​សំនៀង​ទាក់ទង​និង​ការសេព​គ្រឿងញៀន ដែល​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​ពិតប្រាកដ​។ អ្វីដែល​អង្រួន​ចិត្ត​អ្នក​ស្តាប់​ដែរនោះ គឺ​បទ «​វិប្បដិសារី​ក្មេង​គ្រឿងញៀន​» គឺជា​បទ​និពន្ធ​ទំនុកភ្លេង​ថ្មី Original Song ដែល​លោក​ខំ​ស​ម្រិ​សម្រាំង​សម្រាប់​ស្នាដៃ​ថ្មី​របស់លោក​។

ទោះបីជា​កន្លងមក​លោក​ត្រូវបាន​មហាជន រិះគន់​រឿង ចម្លង​បទ​បរទេស​ខ្លះៗ​យកមក​ច្រៀង​បន្ត​ក៏ដោយ ប៉ុន្តែ​មួយ​លើក​នេះ​លោក​បាន​ត្រៀម បទ​ចម្រៀង Original Song មក​ផ្តោតលើ​រឿង​ការសេព​គ្រឿងញៀន​។ ​ ​

ស្នាដៃ​ដំបូង​នេះដែរ​គឺជា​ការ​ចម្រៀង​រៀបរាប់​បង្កប់​អត្ថន័យ​អប់រំ​ដល់​យុវជន​និង​បង្ហាញ​ពី​ផលប៉ះពាល់​មួយចំនួន ចំពោះ​ខ្លួនឯង ក្រុមគ្រួសារ​ក៏ដូចជា​សង្គម​ទាំងមូល​ព្រោះថា ការប្រើប្រាស់​គ្រឿងញៀន វា​អាច​បំផ្លាញ​នូវ​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​ធ្វើ​ឲ្យ​សង្គម​ជួប​ផល​លំបាក​ជាដើម​។​
​ ​

ដូច្នេះ​ដើម្បី​បាន​ស្តាប់​កាន់តែច្បាស់​នូវ​អត្ថន័យ Original Song​ដែលជា​ស្នាដៃ​ដំបូង​គឺ​បទ វិប្បដិសារី​ក្មេង​គ្រឿងញៀន របស់លោក ម៉ៃ សុគន្ធ ថា​តើ​មាន​បង្កប់ន័យ​អប់រំ​និង​បង្ហាញ​ពីអ្វី​ខ្លះ​ នៃ​ផលប៉ះពាល់​គ្រឿងញៀន​នោះ​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៕B/