គួរ​លៃ​ពេល ៣០ នាទី សម្រាប់​ការទទួល​ទាន​អាហារ​១​ពេល

713
ចែករម្លែក

​អ្នកមាន​ដឹង​ទេ​ថា ការបរិភោគ​លឿន​ពេក ឬ យឺត​ពេក សុទ្ធតែ​មិនល្អ និង​នាំ​ដល់​ជំងឺ​ធាត់ ។ ពួក​អ្នកជំនាញការ​ទូន្មាន​ថា ពេលវេលា​សម្រាប់​ការទទួល​ទាន​អាហារ​មួយពេល​ល្អ​បំផុត គឺ​ពី ២០ ទៅ ៣០ នាទី និង​យូរ​ជាង​នៅពេល​យប់ ។ នេះ​ជា​ពេលវេលា​ទំពា និង​លេប​អាហារ​មិន​រួមមាន​ពេលវេលា និយាយ​គ្នា ឬ ធ្វើការ​ផ្ទាល់ខ្លួន ។​

​បរិភោគ​លឿន​ពេក អាហារ​មិន​ត្រូវបាន​កិន​ម៉ត់ចត់​, បំពង់​អាហារ និង​ក្រពះ ងាយ​ត្រូវ​រងគ្រោះ ដែល​នាំ​ឲ្យ​មានការ​រលាក​ភ្លាមៗ ។ ប្រសិន​អាកា​រៈរ​លាក​នេះ​បន្សល់ទុក​សម្លាក នឹង​ឥទ្ធិពល​ដល់​មុខងារ​សកម្មភាព​, បង្ក​ការលំបាក​ឲ្យ​ការ​ទំពា និង​លេប​, មិនតែប៉ុណ្ណោះ បណ្តាល​ឲ្យ កើត​មហារីក​បំពង់​អាហារ ។​

​បរិភោគ​យឺត​ពេក​ក៏​មិនល្អ ។ ជាតិ​រំអិល​ក្រពះ​បញ្ចេញ​ច្រើន​បំផុត ក្នុង​ប្រមាណ ១៥ នាទី ចាប់ពី​ពេល​ចាប់ផ្តើម​បរិភោគ ។ ក្នុង​រយៈពេល​នេះ អាហារ​នឹង​ត្រូវបាន​រំលាយ​ល្អ​បំផុត​, មាន​ប្រយោជន៍​សម្រាប់​ដំណើរការ​បំបែក​រំដោះ និង​ស្រូបយក​សារជាតិ​ជីវជាតិ ពេល​បរិភោគ​ច្រើន​ជាតិ​ខ្លាញ់ ប្រេង​, ទឹក​ក្នុង​ថង់​ប្រមាត់​នឹង​ហូរ​ចូល​ពោះ ដើម្បី​បំបែក​បំប្លែង ។ ប្រសិន​បរិភោគ​យូរពេក ទឹកប្រមាត់​បញ្ចេញ​មក​មិន​គ្រប់​, ជាតិ​ខ្លាញ់​មិន​ត្រូវបាន​បំប្លែង​អស់ និង​ប្រមូលផ្តុំ​ទុក​នាំ​ដល់​ជំងឺ​ធាត់ ៕ ប្រែ​សម្រួល​: រតនៈ​

Businessman waiting at the restaurant

ទីតាំងផ្សាយពាណិជ្ជកម្ម