លុច​ស៊ី​ស​RX330​បុក​រះ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​

598
ចែករម្លែក


ដោយ:គ្រី សម្បត្តិ​/ភ្នំពេញ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង បង្កដោយ​រថយន្ត​លុច​ស៊ីស​RX330 បើក​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូ​កុប​ជ្រុង បណ្ដាល​ឲ្យ​បុរស​ជន​ជាតិ​បរទេស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម និង​មនុស្ស​២​នាក់​ទៀត​រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​ព្រះបរមរាជវាំង តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្ថិ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

​សព​ជនជាតិ​បរទេស នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយឡែក​ជនរងគ្រោះរ​បួស​ធ្ងន់​២​នាក់​ទៀត​ក៏​មិនទាន់​ស្គាល់ឈ្មោះ​នោះដែរ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង​ចត​នៅ​ច​ញ្ចើ​ម​ផ្លូវ​កន្លែងកើតហេតុ ហើយ​មាន​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយមាន​ជនរងគ្រោះ​៣​នាក់ (​ជនបរទេស​២ និង​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់)។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​បង្ក​ម៉ាក លុច​ស៊ីស​RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX5853 បាន​បើក​ចូល​ផ្លូវ​រ៉ឺម៉ក​ម៉ូតូ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​មនុស្ស​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ប​ញ្ចូ​ន​មន្ទី​ពេទ្យ​ភ្លាមៗ​ផងដែរ ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក ម៉ូតូ​រងគ្រោះ និង​ម៉ូតូ​កុប​ជ្រុង យកទៅ​រក្សាទុក រងចាំ​ដោះ​ស្រាល​តាមផ្លូវ​ច្បាប់។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ និង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/


   


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ