កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី ២ ខែមីនា ឆ្នាំ​២០១៩

674
ចែករម្លែក

• ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨/១៩

(19:30) Tottenham Hotspur vs Arsenal
(22:00) Bournemouth vs Manchester City
(22:00) Brighton vs Huddersfield Town
(22:00) Burnley vs Crystal Palace
(22:00) Manchester United vs Southampton
(22:00) Wolverhampton vs Cardiff
(00:30) West Ham vs Newcastle

​គូ​ល្អ​ប្រចាំ​សប្តាហ៍
​Tottenham Hotspur vs Arsena

​ក្រុម Tottenham នឹង​ទទួលភ្ញៀវ​ក្រុម​កាំភ្លើង​ធំ Arsenal សម្រាប់​ការប្រកួត​ចុង​សប្តាហ៍​នេះ ហើយ​ក្រុម​ទាំងពីរ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ប្រកបដោយ​ក្តីសង្ឃឹម​។ ក្រុម Arsenal កំពុង​ព្យាយាម​កាត់បន្ថយ​គម្លាត​ពី​ក្រុម Spurs ដែល​បាន​បោះបង់ចោល​ក្តីសង្ឃឹម​ប្រជែង​យកពាន ហើយ​នៅពេលនេះ ពួកគេ​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​២ និង​មាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម Liverpool ។​

​ក្រុម Arsenal មាន​គម្លាត​៤​ពិន្ទុ​ពី​ក្រុម Spurs និង​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​យក​ឈ្ន​ហ​ក្រុម Bournemouth ៥-១ កាលពី​ថ្ងៃ​ពុធ​។​ពួកគេ​គួរ​ចាត់ទុក​ការប្រកួត​នេះ គឺជា​ការ​តេស្ត​សមត្ថភាព​ពិតប្រាកដ​មួយ​សម្រាប់​កេរ្តិ៍ឈ្មោះ ហើយ​សង្ឃឹមថា នឹង​ឈ្នះ​ការ ប្រកួត​នេះ​។

​សម្រាប់​ក្រុម Tottenham ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ទេ​សម្រាប់​ពីរ​បី​ប្រកួត​ចុងក្រោយ​។ ពួកគេ​ប្រកួត​ចាញ់​ជាប់ៗ​គ្នា​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ ហើយ​១០​ពិន្ទុ​នាំមុខ​ក្រុម Arsenal ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម​៤​ពិន្ទុ​វិញ​។​

​ថ្មីៗ​បំផុត​នេះ ពួកគេ​ចាញ់​ក្រុម​ឆេ​ល​ស៊ី​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​ពួកគេ​ប្រាកដ ជា​សប្បាយ​ចិត្តនឹង​ប្រកួត​ជាមួយ​ក្រុម Arsenal ក្នុង​ទឹកដី​របស់ខ្លួន​បន្ទាប់ពី​ចាញ់​ពីរ​ប្រកួត ជាប់​គ្នា​។ ក្រុម Spurs ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ក្រុម Spurs ចាញ់​បួន​ប្រកួត​ក្នុង​១៣​ប្រកួត ហើយ​បរាជ័យ​បី​ប្រកួត​នេះ​គឺ​ចាញ់​ក្រុម Liverpool ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។

​ក្រុម Arsenal រកបាន​ជ័យជម្នះ​៥​លើក​ក្នុង​៦​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​មានការ​ងារ​ធំ​ត្រូវធ្វើ​ក្នុងជំនួប​នេះ បន្ទាប់ពី​ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹម​១​ប្រកួត ក្នុងចំណោម​៧​ប្រកួត​ក្រៅ​ទឹកដី ស្របពេល​ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ក្នុង​១៣​ប្រកួត​ក្រៅ​ទឹកដី ដែល​ពួកគេ​បាន​លេង​នៅ​រដូវ​កាល​នេះ​។

​ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​លើក​ទី​៣​រវាង​ក្រុម​ទាំងពីរ​នៅ​រដូវ​កាល​នេះហើយ​ក្រុម​នីមួយៗ សុទ្ធតែ​អាច​រកបាន​ជ័យជម្នះ​។ ក្នុង​ប្រវត្តិ​ជួបគ្នា​១៧១​លើក​កន្លងមក ក្រុម Spurs​រកបាន​ជ័យ ជម្នះ​៥៤​លើក ចំណែក​ក្រុម Arsenal រកបាន​ជ័យជម្នះ ៧០​លើក​៕

​ទស្សន​: Tottenham 3-2 Arsenal

• ក្របខណ្ឌ Italian Serie A រដូវ​កាល ២០១៨/១៩

(21:00) Empoli vs Parma
(00:00) AC Milan vs Sassuolo
(02:30) Lazio vs Roma

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lazio vs Roma

​ក្រុម Roma មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​ហើយ​ពួកគេ​ទើប ចាញ់​១​ប្រកួត​ក្នុង​១១​ប្រកួត​ចុងក្រោយ​។

​ពួកគេ​ធ្លាប់​ចាញ់​ក្រុម Fiorentina ៧-១ នៅ​ក្របខណ្ឌ Copa Italia ផងដែរ​។ ពួកគេ​ឈាន​ជើង ចូលរួម​ការប្រកួត​នេះ​ដោយ​យកឈ្នះ​៤​ប្រកួត​ជាប់​គ្នា​និង​ចង់​ពង្រីក​ស្ថិតិ​នេះ​បន្តទៀត​។

​នៅ​ក្របខណ្ឌ Serie A ក្រុម Roma មិនទាន់​ចាញ់​ទេ​ក្នុង​៨​ប្រកួត ហើយ​ឈ្នះ​៦​ប្រកួត និង​ស្មើ​២​ប្រកួត​។ ពួកគេ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​មួយ​ប្រកួត​ក្នុង​៧​ប្រកួត​ចំណោម ៨​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Serie A ។

​ក្រុម Roma ត្រូវ​ជួប​ជាមួយ​ក្រុម Lazio ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​ក្នុង​បួន​ប្រកួត​ចុងក្រោយ ហើយបី​ប្រកួត​ក្នុងចំណោម​នោះ​គឺ​ចា​ឆ​ញ់​។ ក្រុម Lazio រកបាន​ជ៏​យ​ជម្នះ​២​ប្រកួត​និង​ចាញ់​បី ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​និង​ខកខាន​មិនបាន​រក​គ្រាប់​បាល់​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។

​ក្រុម Roma មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៣​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Lazio ហើយ​ទើបនឹង​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​។ ក្នុងជំនួប​៥៥​លើក​កន្លងមក ក្រុម Lazio ឈ្នះ​១៦​លើក ចំណែក​ក្រុម Roma ឈ្នះ​២៣​លើក​៕

​ទស្សន​: Lazio 1-2 Roma

• ក្របខណ្ឌ Spanish La Liga រដូវ​កាល ២០១៨/១៩

(19:00) Espanyol vs Valladolid
(22:15) Villarreal vs Alaves
(00:30) Huesca vs Sevilla
(02:45) Real Madrid vs Barcelona

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Madrid vs Barcelona

​ក្រុម Real Madrid មាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម Barcelona នៅ​ក្របខណ្ឌ La Liga​ហើយ​ត្រូវការ​ឈ្នះ ក្នុង​ទឹកដី​របស់ខ្លួន​នៅពេល​ជួប​ជាមួយ​ក្រុម​នាំមុខ​នៅលើ​តារាង​លី​ក​កំពូល​នេះ ប្រសិនបើ​ពួកគេ ចង់​រក្សា​ក្តីសង្ឃឹម​ក្លាយជា​ជើងឯក​នោះ​។

​ក្រុម Real Madrid ហាក់​ធ្វើ​មិនសូវ​បានល្អ ដោយ​ចាញ់​ក្រុម Barcelona ៣-០ ក្នុង​ទឹកដី ក្នុងជំនួប​ជើង​ទី​២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Copa del Rey ។​

​នៅពេលនេះ ពួកគេ​ត្រូវ​ទទួលភ្ញៀវ Barcelona ជាថ្មី ហើយ​ក្រុម Real Madrid ត្រូវតែ​លេង​ឲ្យ បានល្អ​បំផុត​ក្នុង​ប្រកួត​នេះ​។ ប៉ុន្តែ​មិនជា​សង្ឃឹម​ប៉ុន្មាន​ទេ ដោយសារតែ​ពួកគេ​ចាញ់​៧ លើក​ហើយ​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ហើយ​ក្នុងនោះ​ចាញ់​បី​លើ​ក្នុង​ទឹកដី​។
​ពួកគេ​ចាញ់​ពីរ​ប្រកួត​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​បរាជ័យ​នោះ​គឺ​ចាញ់​ក្រុម​អន់​ដូចជា Real Sociedad និង​ក្រុម Girona ។

​ក្រុម Barcelona នាំមុខ​ក្រុម Atletico Madrid ៧​ពិន្ទុ ហើយ​ឈាន​ជើង​ចូល​ការប្រកួត​នេះ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១០​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។ បរាជ័យ​ចុងក្រោយ​គឺ​ចាញ់​ក្រុម Sevilla នៅ​ក្របខណ្ឌ Copa del Rey ហើយ​ស្ថិតក្នុង​ដំណើរ ១៣​ប្រកួត​មិនដែល​ចាញ់​ក្នុង​លី​ក​។

​ការប្រកួត​ក្រៅ​ទឹកដី ពួកគេ​អាច​ឈ្នះ​៨​លើក​ក្នុងចំណោម​១២​ប្រកួត​ក្នុង​លី​ក​។ ក្រុម Barcelona ប្រាកដ​ជាមាន​ទំនុក​ចិត្តខ្លាំង​ក្នុងជំនួប​នេះ ដោយសារ​តែមាន​កម្លាំង​ចិត្ត ក្រោយ​ទទួលបាន​ជ័យ ជម្នះ​លើ​ក្រុម Real Madrid កាលពី​ពាក់កណ្តាល​សប្តាហ៍​និង​អាច​រកបាន​ជ័យជម្នះ​ជាថ្មីទៀត​៕
​ទស្សន​: Real Madrid 2-3 Barcelona

• ក្របខណ្ឌ German Budesliga រដូវ​កាល ២០១៨/១៩

(21:30) Frankfurt vs Hoffenheim
(21:30) Hertha Berlin vs Mainz
(21:30) Leverkusen vs Freiburg
(21:30) Nurnberg vs RB Leipzig
(21:30) Schalke 04 vs Fortuna Dusseldorf
(00:30) Monchengladbach vs Bayern Munchen

• ក្របខណ្ឌ French Ligue 1 រដូវ​កាល ២០១៨/១៩

(23:00) Caen vs Paris Saint Germain
(02:00) Angers vs Monaco
(02:00) Nimes vs Rennes
(02:00) Stade de Reims vs Amiens

ទីតាំងផ្សាយពាណិជ្ជកម្ម