គីម ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម​មុន​ដាក់​កម្រងផ្កា​និង​ទស្សនា​វិមាន​វីរបុរស​ហូជីមិញ​

790
ចែករម្លែក
  • 18
    Shares

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​វៀតណាម ង្វៀន ភូ​ជុង កាលពី​ថ្ងៃ​សុក្រ​ក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នៅ​ទីក្រុង​ហាណូយ​។​

​លោក​គីម ធ្វើ​ទស្សនកិច្ច​វៀតណាម​២​ថ្ងៃ​(០១-០២​មីនា​)​ក្រោយពី​បញ្ចប់​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​ប្រធានាធិបតី​អាមេរិក ស្តី​ពី​ការរំសាយ​ចោល​នុយក្លេអ៊ែរ​នៅក្នុង​រដ្ឋធានី​វៀត​​ណា​ម​ដដែល​។​

​បន្ទាប់​ពី​ការពិភាក្សា​ទ្វេភាគី លោក​គីម​បាន​សរសើរ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ ព្រមទាំង​ការស្វាគមន៍​និង​ការទទួល​អោយ​ស្នាក់នៅ​យ៉ាង​កក់ក្តៅ​ពី​ខាង​ភាគី​​វៀតណាម​។​

​មេដឹកនាំ​កូរ៉េខាងជើង​ក៏​បាន​សម្តែង​ការដឹងគុណ​ដល់​វៀតណាម​ចំពោះ​ជំនួយ​របស់ខ្លួន​ក្នុង​ការរៀបចំ​ជំនួប​កំពូល​ស្តីពី​ការរំសាយ​នុយក្លេអ៊ែរ​កាលពី​ពេល​ថ្មីៗ​ជាមួយ​អាមេរិក​។​

​កាលពី​ថ្ងៃ​សុក្រ លោក​គីម ក៏​បាន​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន ភុក និង​ប្រធាន​សភា​លោកស្រី ង្វៀន ធី​គីម ង៉ាន​។​

​មុន​ជិះ​រថយន្ត​ទៅកាន់​ព្រំដែន​និង​បន្ត​ជិះ​រថភ្លើង​ទៅកាន់​ប្រទេស​វិញ​នៅ​ថ្ងៃ​សៅរ៍​ទី​២​មីនា​នេះ លោក​គីម​បាន​ទៅ​ដាក់​កម្រងផ្កា​នៅ​ស្តូប​យុទ្ធជន​ពលី​ដោយ​សង្គ្រាម​និង​ទស្សនា​​វិមាន​វីរបុរស​ហូ​ជី​មី​ញ​៕​ដោយ​៖​វាសនា​

គីម ជុង​អ៊ុន ជួប​ប្រធានាធិបតី​វៀតណាម ង្វៀន ភូ​ជុង និង​នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម