សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សិង្ហ​បុរី​ឲ្យ​ជំរុញ​ការវិនិយោគ​និង​ទិញ​កសិផល​ពី​កម្ពុជា​ព្រោះ​ប្រទេស​ទាំងពីរ​មាន​កិច្ចព្រមព្រៀង ចៀសវាងការយកពន្ធ​ត្រួតគ្នា​រួចហើយ​

578
ចែករម្លែក
  • 30
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​សៀមរាប​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សិង្ហ​បុរី​ថា ប្រទេស​ទាំងពីរ កម្ពុជា​សិង្ហ​បុរី​ពេលនេះ​ប្រទេស​ទាំងពីរ​បានធ្វើ​ការសម្រួល​ការមិន​យកពន្ធ​ត្រួតគ្នា​។​ក្នុងន័យនេះ​គប្បី​ណា​សិង្ហ​បុរី​ពិចារណា​ជំរុញ​ឲ្យ​អ្នកវិនិយោគ​មក​វិនិយោគ​និង​ទិញ​នូវ​ផលិតផល​កសិកម្ម​ពី​កម្ពុជាផង ដែរ​ ព្រោះថា​អ្វីៗ​ប្រទេស​យើង​ទាំង​២(​កម្ពុជា​-​សិង្ហ​បុរី​)​បាន​សម្រួល​ជាមួយគ្នា​រួចហើយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រា​ប់លោក ចាន់ គឹម​ស៊ី​ង រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ប្រទេស​សិង្ហ​បុរី នៅ ក្នុងជំនួប​ពិភាក្សា​ការងារ​ជា មួយ​នៅ​ព្រឹក​ថ្ងៃទី ២ ខែ​មិនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រសាសន៍​ឲ្យ​ដឹងថា​៖​នៅក្នុង​ជំនួប​នោះ​លោក ចាន់ គឹម​ស៊ី​ង បាន គោរព​ជម្រាបជូន​ស​ម្ដេ​ស​តេ​ជោ​អំពី​ទស្សនៈ​របស់លោក​ផ្ទាល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម​ព្រោះថា​ការធ្វើ​ពាណិជ្ជកម្ម​គឺ​ចាំបាច់​ត្រូវធ្វើ​តាមរយៈ​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ហើយ​ជាពិសេស​ទៅទៀត​ក្នុង​យុគ្គសម័យ​នេះ​គ​ម្បី​ណា​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​តាមរយៈ​ប្រព័ន្ធ​អេឡិច ត្រូនិក​តែម្ដង​។​ឆ្លៀត​ក្នុង​ឱ​កា ស​នោះ​លោក​ក៏បាន​គោរព​អនុញ្ញាត​សុំ​អនុ​សាស្ត្រ​ពីស​ម្ដេច​តេ​ជោ​ពាក់ព័ន្ធ​ជុំវិញ​ករណី​ពាណិជ្ជ​កម្មនេះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក​ម្ព​ជា​បាន​សម្តែង​អំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​សិង្ហ​បុរី ។ សម្តេច​ក៏បាន​យល់ស្រប​ចំពោះ​ទស្សនៈ លើកឡើង​របស់លោក ចាន់ គឹម​ស៊ី​ង ដែរ​ថា​ក្នុង​យុគ្គ​សម័យនេះ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​គឺមាន​សារៈ​សំខាន់បំផុត ហើយក៏​មិនអាច កាត់ផ្ដាច់​បាន​ពី​ការធ្វើ​ពាណិជ្ជកម្ម​តាម ផ្លូវគោក ផ្លូវអាកាស​និង តាមផ្លូវ​ទឹក​ផងដែរ​ដោយ​ធ្វើយ៉ាងណា​ឲ្យ​មាន​ការតភ្ជាប់​គ្នា​រវាង​ប្រព័ន្ធ​ជំនួយ​ដល់​ការធ្វើ ពាណិជ្ជកម្ម​ទាំងអស់នេះ​។​

​សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​និង​ថ្លែងអំណរគុណ​ដល់​លោក ចាន់ គឹម​ស៊ី​ង ដែល​បាន មក​ចូលរួម​ក្នុង​កិច្ចប្រជុំ អា​សិប​នេះហើយ​ក៏បាន​លើកទឹកចិត្ត សូម​ឲ្យ​ធ្វើយ៉ាងណា​ជំរុញ​កិច្ចប្រជុំ អា​សិប នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ដែល​បាន​គ្រោងទុក​កន្លងមក ។ លើស ពីនេះទៅទៀត​សម្ដេច​តេ​ជោ​ក៏បាន មានប្រសាសន៍​ផងដែរ​ថា​ជោគជ័យ​នៃ​កិច្ចប្រជុំ​នេះ​នឹង​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​អាស៊ាន​យើង​ផងដែរ​។​ពាក់ព័ន្ធ​នឹង​ជំនួប​ទ្វេភាគី​សម្ដេច​តេ​ជោ​ហ៊ុនសែន ក៏បាន​លើកឡើង​ជូន​លោក ចាន់ គឹម​សេង ផងដែរ​ថា​នៅពេលនេះ​ប្រទេស​ទាំងពីរ​បានធ្វើ​ការសម្រួល​នៃ​ការមិន​យកពន្ធ​ត្រួតគ្នា​រវាង​កម្ពុជា​និង​សិង្ហ​បុរី រួចហើយ​។​ក្នុងន័យនេះ​គប្បី​ណា​សិង្ហ​បុរី​ពិចារណា​ជំរុញ​ឲ្យ​សិង្ហ​បុរី​មក​វិនិយោគ​និង​មក​ទទួល​ទិញ​នូវ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ផងដែរ​ព្រោះថា​អ្វីៗ​ប្រទេស​យើង​ទាំង​២(​កម្ពុជា​-​សិង្ហ​បុរី​)​បាន​សម្រួល​ជាមួយគ្នា​រួចហើយ ៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ