សាច់គោ​បុក​ម្អម​ក្លិន​

2503
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​៖
– សាច់គោ​ចំឡក​ផុយ
– ម្អម ខ្ទឹមក្រហម
– ក្រូចឆ្មារ
– ការ៉ុត
– ប៉េងប៉ោះ​ក្រហម (​សម្រាប់​លម្អ​ចាន​ម្ហូប​ប៉ុណ្ណោះ​)
– ទឹកប្រហុក
– ម្ទេស
– ស្ករស
– អំបិល
– ម្សៅ​ស៊ុប

+ វិធី​ធ្វើ​៖
– ដំបូង​ត្រូវយក​សាច់គោ​ទៅ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​យក​ម្អម​មក​ច្របល់​ជាមួយ ដោយ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា អំបិល ស្ករស និង​ម្សៅ​ស៊ុប​។
– បន្ទាប់មកទៀត​ត្រូវ​ហាន់ ម្ទេស និង​ខ្ទឹមក្រហម ហើយ​ច្របល់​ជាមួយ​សាច់គោ និង​ទឹកប្រហុក​។
– ចុងក្រោយ​ត្រូវ​ច្របាច់​ក្រូចឆ្មារ​បន្ថែម​ដើម្បី​ឲ្យ​ស្លោក​សាច់គោ​នោះ​ជាការ​ស្រេច ៕ ប្រភព​៖ ភ្នំពេញ​ប៉ុ​ស្ត៍​

ទីតាំងផ្សាយពាណិជ្ជកម្ម