“​ការអភិវឌ្ឍ​អចលនទ្រព្យ​និង​សំណង់​ក្លាយជា​សសរស្តម្ភ​ស្នូល​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​”

806
ចែករម្លែក
  • 17
    Shares

ដោយ​:​សុផល​/​ភ្នំពេញៈ​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា​”​ការអភិវឌ្ឍ​អចលនទ្រព្យ​និង​សំណង់​ក្លាយជា​សសរស្តម្ភ​ស្នូល​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​”​។​ជាក់ស្តែង​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​១០​ឆ្នាំ​ពី​២០១០​ដល់​២០១៩​មាន​ប្រមាណ​៤៣.៨៩៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​នៅ​ឆ្នាំ​២០១៨​កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​៧,៥​ភាគរយ​ចំណូល​មធ្យម​សម្រាប់​មនុស្សម្នា​ក់បាន​កើន​ដល់​១.៥៦៣​ដុល្លារ​អត្រា​ភាពក្រីក្រ​ក៏បាន​ធ្លាក់​ចុះមក​នៅត្រឹម​រង្វង់​៩​ភាករយ​។​នៅក្នុង​វេទិកាសាធារណៈ​ឯកជន​ស្តីពី​“​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​”​កាលពីពេល​ថ្មីៗ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា​នៅ​ខែមករា ឆ្នាំ​២០១៩ ទុនវិនិយោគ​ក្នុង​វិស័យនេះ មាន​ប្រមាណ ៨២៩ លាន​ដុល្លារ​កើនឡើង​១៧៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។​ក្រុមហ៊ុន​សាងសង់​និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែលមាន​អាជ្ញា​បណ្ណ​មាន​ចំនួន​២.៣០៧​ក្រុមហ៊ុន​មាន​ស្ថាបត្យករ​ប្រមាណ​ជាង ២.៥០០​នាក់​និង​មាន​វិស្វករ​ប្រមាណ​ជាង ៣០.០០០ នាក់​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​ជាមួយនឹង​ការអភិវឌ្ឍ​នគរូបនីយកម្ម​ដែល​កំពុងមាន​កំណើន​ក្នុង​សន្ទុះ​ដ៏​លឿន​យើង​អាច​មើលឃើញ​ពី​តម្រូវការ​វិនិយោគ​ជាច្រើន​មាន​ជាអាទិ៍​ការអភិវឌ្ឍ​សំណង់​លំនៅស្ថាន​សំណង់​ពាណិជ្ជកម្ម​សំណង់​សេវាកម្ម​សំណង់​ឧស្សាហកម្ម​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​បរិស្ថាន​សេដ្ឋកិច្ចសង្គម​ពិសេស​ការអភិវឌ្ឍ​លំនៅស្ថាន​តម្លៃ​សមរម្យ​បណ្តាញ​ផ្លូវការ​ផ្គត់ផ្គង់​ទឹកស្អាត​អគ្គិសនី​ប្រព័ន្ធ​លូ​។​

ប្រព័ន្ធ​ការពារ​ទឹកជំនន់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ការគ្រប់គ្រង​សំណល់​រឹង​និង​រាវ​លំហ​សាធារណៈ​និង​ផ្ទៃ​បៃតង​បរិក្ខា​ទីក្រុង​ដែល​សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មាន​បរិ​យា​ប័ន្ន​មាន​ភាព​ធន់​និង​មាន​ភាព​ប្រកួតប្រជែង​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​និង​នៅ​ឆ្នាំ​២០៥០​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​៕S/

​ចំណងជើង​រូ​បថ​តៈ​ការអភិវឌ្ឍ​អចលនទ្រព្យ​និង​សំណង់​ក្លាយជា​សសរស្តម្ភ​ស្នូល​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​(​រូបៈ​សុផល​)


ទីតាំងផ្សាយពាណិជ្ជកម្ម