​នាំយក​ស្រូវពូជ​ចែកជូន​ពលរដ្ឋ​ជាង​២៥០​គ្រួសារ​ដែល​ខូចខាត​ដំណាំ​ដោយសារ​ជំនន់​ទឹកភ្លៀង​

1413
ចែករម្លែក

(​ព្រះវិហារ​)៖​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​ក្រុមការងារ​យក​ស្រូវពូជ​មក​ចែកជូន​ដល​ប្រជាកសិករ​ជាង​២៥០​គ្រួសារ​ដើម្បី​យកទៅ​បង្កបង្កើនផល​ឡើងវិញ​ក្រោយ​ជំនន់​ទឹក​លិច​បំផ្លាញ​ស្រូវ​អស់​កន្លងទៅ​នៅ​ស្រុក​គូលែន​ខេត្តព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​អ៊ុន​ចាន​ដា​មានប្រសាសន៍ថា​ក្នុងនាម​លោក​ជា​អាជ្ញាធរខេត្ត​តែងតែ​គិតគូរ​ពី​សុខ​ទុកជា​និច្ច​របស់​ពលរដ្ឋ​មិនថាតែ​ពេល​មាន​គ្រោះទឹកជំនន់​នោះទេ​បានន័យថា​គ្រប់​ទុក​ធុ​រ​:​ទាំងអស់​គឺ​ស្ថិតនៅ​ជាមួយ​ប្រជាពលរដ្ឋ​រហូត​។​លោក​អភិបាលខេត្ត​បាន​បន្តថា​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្តេច​តេ​ជោ​ហ៊ុនសែន​តែងតែ​មានការ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​បងប្អូន​ពលរដ្ឋ​ជានិច្ច​ជាពិសេស​ក្នុង​គ្រោះទឹកជំនន់​កន្លងទៅ​សម្តេច​បាន​បញ្ជា​អោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​រួម​និង​សមត្ថកិច្ច​ទាំងបី​ត្រូវ​ត្រៀមលក្ខណ​:​គ្រប់ពេលវេលា​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ហើយ​ធ្វើយ៉ាងណា​កុំ​ពលរដ្ឋ​អោយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​
​ ​
​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ស្រូវពូជ​នៅពេលនេះ​ត្រូវ​ប្រញាប់ប្រញាល​យកទៅ​សាបព្រោះ​ឡើងវិញ​ហើយ​ត្រូវតែ​ខិតខំ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ដើម្បី​លើក​កំពស់​ជីវភាព​គ្រួសារ​អោយបាន​ប្រសើរឡើង​។​ក្នុង​ពិធី​ចែក​ពូជស្រូវ​នោះ​ផងដែរ​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​និង​មន្ត្រី​ក្រោម​ឧិ​វាទ​ទាំងអស់​ដែល​បាន​ខិតខំ​ជួយ​ដល់​ប្រជាកសិករ​កន្លងមករ​ហូត​មកដល់​ពេល​ផងដែរ​។​

​លោក​ពឹង​ទ្រី​ដា​ក៏បាន​លើកឡើង​ដែលថា​ស្រូវពូជ​ដែល​ចែក​ប្រជាកសិករ​នៅពេលនេះ​មាន​ចំនួន​២៥២​គ្រួសារ​មកពី​ឃុំ​២​នៃ​ស្រុក​គូលែន​ទី​១​ឃុំ​គូលែន​ជើង​ចំនួន​១១៣​គ្រួសារ​ក្នុងនោះ​ទឹកជំនន់​ខូចខាត​ស្រូវ​អស់​៥៧៥០​ហិកតា​និង​ទី​២​ឃុំ​ភ្នំពេញ​១៣៩​គ្រួសារ​ក្នុងនោះ​ខូចខាត​ស្រូវ​អស់​៨៧​ហិកតា​ស្រូវពូជ​ដែល​ចែកជូន​នៅពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ស្រូវពូជ​ប្រភេទ​ផ្ការំដួល​ចំនួន​២៥​គីឡូក្រាម​និង​សាប៊ូរ​ដុះ​ខ្លួន​មួយ​ដុំ​ផងដែរ​៕S/​ដោយ​សៅ​វ៉ាន់ឌី​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ