ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្តព្រះវិហារ​

552
ចែករម្លែក
  • 12
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ​ញ​រឿង​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅក្នុង​ភូមិ​រលំ​ថ្ម​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩​។

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​មេបញ្ជាការរង​បាន​បញ្ជាក់ថា​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផង​នោះ​កម្លាំង​កង​អាវុធហត្ថ​ស្រុក​បាន​ចុះបង្ក្រាប​ករណីរ​ប្រើប្រាស់​ចែកចាយ​និង​រក្សា​ទុក្ខ​នូវ​សារធាតុ​ញៀន​បាន​ម្នាក់​។​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​២៣​កញ្ចប់ ទំងន់​៣១,១៨​ក្រាម​ថ្នាំញៀន​(​យ៉ាម៉ា​)WY ៦០​គ្រាប់​ទូរស័ព្ទដៃ​១​គ្រឿង កាបូបស្ពាយ​០១ នឹង​សំភា​រះ​សំរាប់​វិច​ខ្ចប់​មួយចំនួន​។​

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​បានឱ្យដឹង​ទៀតថា​ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​បាន​មានឈ្មោះ ទឹម ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រលំ​ថ្ម ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយនិង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​ច្បាប់​៕S/​