រថយន្ត​បែន​បោល​បុក​រថយន្ត​២​គ្រឿង​បន្ត​ទៅបុក​ម៉ូតូ​របួស​ម្នាក់​

659
ចែករម្លែក
  • 124
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​បែន​មួយគ្រឿង​បើក​លឿន​ទៅបុក​រុញ​រថយន្ត​២​គ្រឿង​បើក​ខាង​មុខជា​បន្តបន្ទាប់​ហើយ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ស្មាស់​កល់​ជាប់​ពីក្រោម​រថយន្ត​ទៅមុខ​លែងរួច​អ្នក​បើ​បរ​ចុះ​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ភូមិ​ត្រពាំង​គល់​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៣​ខែ​មិនា​ឆ្នាំ​២០១៩​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុន​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​នីសា​ន់​បែន​កង់​១០​ពណ៌​ស លាយ​ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A2153​បើក​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​។​លុះដល់​ចំណុច​ខាងលើ​ខណៈដែល​យានយន្ត​ខាងមុខ​បាន​បង្អង់​ល្បឿន​ជា​បន្តបន្ទាប់​។

​ស្រាប់តែ​រថយន្ត​បង្ក​បោល​លឿន​ជ្រុល ទៅបុក​ពីក្រោយ រថយន្ត​បែន​ម៉ាក ហ៊ី​ណូ កង់​៦ ពណ៌​បៃតង ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0704 ហើយ​រថយន្ត បែន​ហ៊ី​ណូ ជ្រុល​ទៅបុក​ពីក្រោយ រថយន្ត របស់​យោធា មួយគ្រឿង​ទៀត ដឹក​សម្ភារៈ សំណង់ ដែល​កំពុងបើក​នៅខាងមុខ​។

​ចំណែកឯ​រថយន្ត​បង្ក​ក្រោយពី​បុក​រថយន្ត​ហ៊ី​ណូ​ហើយ​បាន​រេ​ចង្កូត​ទៅខាង​ស្តាំ​ង​ដៃ​ធ្លាក់​ចិញ្ចើមផ្លូវ​ទៅបុក​ម៉ូតូ​ស្មាស់​មួយគ្រឿង​ទៀត​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA5841​ជាប់​ម៉ូតូ​កល់​នៅ​ពីក្រោម​ជាប់​ទៅមុខ​លែងរួច​អ្នកបើកបរ​ចុះ​រត់​គេ​ច្លួ​ន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​ឲ្យ​រថយន្ត​៣​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​រង​ខូចខាត​រថយន្ត​បង្ក​រង​ខូចខាត​ខ្ទេច​រួញ​កាប៊ីន​រថយន្ត​ហ៊ី​ណូ​ខ្ទេច​កាប៊ីន​មួយ​ចំហៀង​រថយន្តយោធា​ខូចខាត​ដែក​ទីប​បង្គោល​ភ្លើង ប៉ោង​ទ្រុង​ឡាន ចំណែក​ម៉ូតូ រង​ខូចខាត​បាក់បែក​ដំណំ ក្លាយជា​កំណល់​រថយន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម