ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ខឿន​ផ្លូវ​ដួល​បោក​បែកក្បាល​ស្លាប់​នៅ​កន្លែង​

645
ចែករម្លែក
  • 177
    Shares

ដោយ:​ចាន់តូ​/ភ្នំពេញ ​៖ បុរស​ម្នាក់ បាន​បែកក្បាល​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​ច​អធ័ម ខ​ណៈជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង​មិន​បង្អង់​ក៏​​រេ​ចង្កូត​ទៅបុក​ខឿន​ផ្លូវ​ដួល​ទៅ​បោក​នឹង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ណ៍​តាម​ចិញ្ចើមផ្លូវ​ពេញទំហឹង កា​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​យប់​រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៤ ខែ​មីនា​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំ​ណុងរ​ង្វ​ត់​មូល​កួច​កាណុង តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ អ៊ូ​ក រិ​ទ្ធ​ទ្យា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ល​ក់ឡាន ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៣៩៩ E៣ ផ្លូវ​៩៣ ភូមិ​៧ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ មាន​ស្រុកកំណើត ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​តាត​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​០១៨ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1HF-8091​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។ ​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​បាន​បត់​ស្តាំ​ដៃ​បម្រុង​ជិះ​ឡើងលើ​ស្ពាន​ជ្រោង​ចង្វា ដោយសារ​ផ្លូវ​កោង​ផង​នោះរ​បាន​រេ​ចង្កូត​ទៅបុក​ខឿន​ផ្លូវ​ដួល​ទៅ​បោក​ក្បាល​នឹង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ណ៍​តាម​ចិញ្ចើមផ្លូវ​ពេញទំហឹង ​បណ្តាល​ស្លាប់​នៅ​និង​កន្លែង​យ៉ាង​អា​ណោ​ច​អាធ័ម​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិ​ច្ខ​ជំនាញ ​ចុះ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌដូនពេញ​ រង់ចាំ​សាច់​ញា​តិ​យក​ឯកសារ​មក​ផ្ទៀ​ត​ផ្ទាត់​ប្រគល់ជូន​វិញ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម