ពី​ក្មេងស្រី​សិស្សសាលា​ស្រស់​សោភា​ក្លាយជា​នាគ​មនុស្ស​គួរឱ្យខ្លាច​

644
ចែករម្លែក

នារី​វ័យក្មេង​ម្នាក់​ដែល​ហៅ​ខ្លួនឯង​ថា “​នា​គស​ភ្នែក​ខៀវ​” (Blue Eyed White Dragon) បាន​បង្ហោះ​ចែករំលែក​រូបថត​គួរឱ្យភ្ញាក់ផ្អើល​ដែល​កត់ត្រា​រយៈពេល ១០​ឆ្នាំ​នៃ​ការកែប្រែ​រាងកាយ ស្ទើរ​មិនឱ្យ​ជឿ​របស់​នាង​។​
​ ​
​នាង អ៊ែ​ម​បឺ លូក (Amber Luke) វ័យ ២៤ ឆ្នាំ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​រហូតដល់​ទៅ ១៥.០០០ ដុល្លារ​ទៅលើ​ការកែប្រែ​រូបរាង​របស់​នាង​ដូចជា​ពុះ​អណ្តាត​ជា​ពីរ ចោះ​ប្រហោង​ត្រចៀក យ៉ាង​ធំ និង​ស្នាម​សាក់​ពេញ​ខ្លួន​ជាដើម​។​

​នារី​មកពី​តំបន់ឆ្នេរ​ភាគ​កណ្តាល (Central Coast) នៃ​រដ្ឋ​ញូ​វ សៅ វ៉េ​លស៍ (New South Wales) ប្រទេស​អូស្ត្រាលី ខាងលើនេះ​មាន​ស្នាម​សាក់​រហូតដល់​ទៅ​ជាង ១០០ ហើយ​ក្នុងនោះ​រួម ទាំង​ស្នាម​សាក់​ពណ៌​ខៀវ​នៅលើ​គ្រាប់ភ្នែក​របស់​នាង​ផងដែរ​។​

​ពេល​ឃើញ​រូបថត​កាលពី​នាង​នៅ​ជា​សិស្សសាលា​មាន​អាយុ ១៤ ឆ្នាំ ទើប​ដឹងថា​នាង​ស្រស់ ស្អាត​ប៉ុណ្ណា ប៉ុន្តែ​ពេលនេះ​សម្រស់​របស់​នាង​ពិតជា​មើល​លែង​យល់​ទៅហើយ​៕ ប្រែ​សម្រួល​: ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ