បរិភោគ​អាហារ​ទាំងនេះ​នៅពេល​យប់​នឹង​អាយុ​វែង​ហើយ​កម្រ​ឈឺ​ថ្កាត់​

2009
ចែករម្លែក

•​បរិភោគ​ចេក​ពេលយប់​ជួយ​ឱ្យ​គេង​លក់​ស្រួល​ ​
​បរិភោគ​ចេក​មួយ​ផ្លែ​មុនពេល​គេង​នឹង​ជួយ​ឱ្យ​ដំណេក​បាន​ស្កប់ ។ ក្រៅពីនេះ​ចេក​មានលទ្ធភាព​រំដោះ ថាមពល​ក្នុងពេល​កំពុង​គេង​។ អាស្រ័យ ហេតុនេះ​ការបរិភោគ​ចេក​នៅពេល​យប់​ជា​វិធី​បញ្ចុះទម្ងន់ ដ៏​អស្ចារ្យ ។ ជាង​នេះ ទៀត​ចេក​ជា​អាហារ​សម្បូរ​ជាតិ​សរសៃ និង​មិនសូវមាន​កាឡូរី ចេក​មួយ​ផ្លែ​ផ្ទុក តែ​៨០​ទៅ​១០០​កាឡូរី ។ ប្រសិន​អ្នក ជ្រុល​បរិភោគ​អាហារ​សម្បូរ​ជាតិ​ម្សៅ និង​ជាតិ​ខ្លាញ់​នៅពេល​យប់ វិធី​ល្អ​បំផុត គឺ​អ្នក​គួរ​បរិភោគ​បន្ថែម​ចេក​មួយ​ផ្លែ បន្ទាប់មក ។​
​ ​
•​បរិភោគ​យ៉ា​អួ​នៅ​ពេលយប់ ដើម្បី​ស្រូបយក​ល្អ​ជាង​
​ការពិត​ការបរិភោគ​យ៉ា​អួ​នៅ ពេលយប់​មុនពេល​ចូល​គេង គឺ​ល្អ​ជាង ពេលណាៗ​ទាំងអស់ ។ ព្រោះ​ពេល វេលា​នេះ ក្រពះ​បាន​រំលាយ​បាន​អា​ហរ មួយផ្នែក តែ​ពុំទាន់​ធ្លាក់​ក្នុង​សភាព “​ទទេ ទាំងស្រុង​” កម្រិត ភះ របស់​ក្រពះ​ជា បរិស្ថាន​សមស្រប​សម្រាប់​បាក់តេរី​មាន ប្រយោជន៍​ក្នុង​យ៉ា​អួ​ស្ថិតនៅ ។ ពេល បរិភោគ​យ៉ា​អួ​មុនពេល​ចូល​គេង គឺ​យើង កំពុង​បំពេញបន្ថែម ដោយ​ប្រយោល​នូវ​សារជាតិ​ប៉ូវ សម្រាប់​ពេល​គេង​ដោយ ល្អប្រសើរ និង​សម្រេច​ប្រសិទ្ធភាព​ខ្ពស់ បំផុត ។​
​ ​
•​សណ្តែក​
​សឹងតែ​ទាំង​អស់នៃ​ពពួក​សណ្តែក សុ​ត្ធ​តែ​ល្អប្រសើរ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ។ វា​ជួយ​កម្ចាត់​ចោល ជាតិ​ខ្លាញ់ លើស និង​ជាតិ​សំណល់​ជាប់​នៅ​ពោះវៀន ។ អាស្រ័យហេតុនេះ វា​ជួយ​អ្នក​ចៀស​ឆ្ងាយ បញ្ហា​អំពី​ក្រពះ ។ សណ្តែក ក្រហម​ត្រូវបាន​ចាត់ទុកថា​ល្អ​ជាងគេ ។ វា​ជួយ​ទប់ស្កាត់​មហារីក​ពោះវៀន និង ជា​អាហារ​ដ៏​អស្ចារ្យ​ក្នុងការ​គ្រប់គ្រង បរិមាណ​ស្ករ​ក្នុង​ឈាម បរិមាណ​កូ​ឡេ​-​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​ខ្ពស់ ៕ ប្រែ​សម្រួលៈ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម