រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង រេ​ចង្កូត​ទៅបុក​រថយន្ត​បើក​បញ្ចៀស​ទិស​គ្នា​បណ្តាលឲ្យបុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល

565
ចែករម្លែក
  • 1
    Share

ដោយ:​បាយ័ន​/​សៀមរាប ៖ ​កាលពី​រំលង​អា​ធ្រា​ត​ឈាន​ថ្ងៃទី​៤​ខែ មីនា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត និង​រថយន្ត​បញ្ច្រាស់ទិស​គ្នា​នៅ​ចំណុច​ចុង​ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប លើផ្លូវ​ជាតិ​លេខ​៦ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស ។​

លោក​វរ​សេនី​យ៏​ឯក សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី១.ឈ្មោះ ហ៊ា សាវឿន ភេទ​ប្រុស នៅ​ភូមិ​កាច់​ត្រក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ស្លាប់​) ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​រថយន្ត​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ 3A 6829 និង​ទី២.ឈ្មោះ គឿ​ត សុ​គុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹង​ក​ន្តួ​ត ឃុំ​បឹង​ក​ន្តួ​ត ស្រុក​ក្រគរ ខេត្តពោធិសាត់​(​របួសស្រាល​) ជា​អ្នករួមដំណើរ​។

លោក​អធិការ​បាន​បន្តទៀតថា រថយន្ត​ទាំងពីរ​គ្រឿង​បើកប​ញ្ជ្រា​សទិស​គ្នា​ដល់​ចំណុច​កើតហេតុ រថយន្ត​ហ៊ីយ៉ាន់ដាយ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត មកពី​ទិស​ខាងលិច​មិន​ស្គាល់​ម៉ាក ហើយ រថយន្ត​មិន​ស្គាល់​ម៉ាក់​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។

ក្រោយពី​ពិនិត្យ និង​វាស់វែង​រួច​សមត្ថកិច្ច បាន​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​ធ្វើការ​ស្រា​ជ្រាវ​រក​រថយន្ត​ម្ខាង​ទៀត​ ដើម្បី​កសាង​សុំ​ណុំ​រឿង​តាមផ្លូវ​ច្បាប់​។ ចំណែក​អ្នករងរបួស​ស្រាល បា​នប​ញ្ចូ​ន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ចំពោះ​សាកសព​កម្លាំង​សមត្ថកិច្ច បាន​ប្រគល់ជូន​ក្រុមគ្រួសារ​នៅ​យប់​ថ្ងៃ​ដដែល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ