គន្លឹះ​ងាយៗ​ទាំង​៤​បញ្ចោ​ញ​ជាតិពុល​ពី​សរសៃឈាម​

800
ចែករម្លែក
  • 5
    Shares

​ប្រសិនជា​អ្នក​ចង់ឱ្យ​សរសៃ ឈាម អ្នក​ស្អាត​អ្នក​អាច​ប្រើ​វិធី​៤​ខាង ក្រោម​នេះ ដើម្បី​សម្អាត​បាន​។ តើ​មាន អ្វី ខ្លះទៅ​?

១. អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់ ប្តូរ​ពីរ​បប​អាហារ​របស់​អ្នក ដោយ​អ្នក គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ ស្រស់ៗ ហើយ​កាត់បន្ថយ​ការ​ពិសា​សាច់​ផ្សេងៗ ព្រោះ​អាចធ្វើឱ្យ​សរសៃឈាម​អ្នក​កើត​ខ្លាញ់​បាន​។ ជាពិសេស អ្នក​ក៏​មិនគួរ​ញ៉ាំ​ពពួក​ថ្លើម​សត្វ​ច្រើន ដែរ ព្រោះ​វា​ក៏​អាច​បំផ្លាញ​សរសៃឈាម​អ្នក ផងដែរ​។​
​ ​
២.​អ្នក​អាច​ញ៉ាំ​ទឹក​ឱ្យ​ច្រើន បាន ព្រោះ​វា​អាចជួយ​ធ្វើឱ្យ​ឈាម អ្នកដើរ​ស្រួល​ថែមទាំង​ជួយ បញ្ចោ​ញ ជាតិពុល​ចេញមកក្រៅ​អស់​ច​ទៀតផង​។ ជាពិសេស​វា​នឹង​អាចជួយ​មិនឱ្យ​ឈាម អ្នកមាន លក្ខណៈ​ស្អិត​ខ្លាំង​នោះទេ​។​

៣. ការព្យាយាម​ហាត់ប្រាណ ក្នុង​រយៈពេល​វែង នឹង​អាចជួយ​បញ្ចុះ កាឡូរី​ក្នុង​រាងកាយ​អ្នក ថែមទាំង​ជួយ សម្អាត​សរសៃឈាម​អ្នក​បានល្អ​ទៀត ផង​។ ដូចនេះ អ្នក​អាច​ជិះ​កង់ ឡើង​ភ្នំ ឬ​ហែល​ទឹកជា​ដើម​។​
​ ​
៤. ប្រសិនជា​អ្នក​ចង់ឱ្យ​ជាតិ ពុល​ក្នុង​សរសៃឈាម​អ្នក​ចេញមក ក្រៅ​អស់អ្នក​គួរតែ​គេង​ឱ្យ បាន​គ្រប់ ម៉ោង​ព្រោះ​ការ​គេង​ឱ្យ​គ្រប់​នេះ​ពិតជា​សំខាន់​ណាស់​វា​នឹង​អាចជួយ​ដល់​សារពាង្គកាយ អ្នក​គ្រប់ផ្នែក​ដោយ​ធ្វើឱ្យ អ្នកមាន​សុខភាព​ល្អ​ខ្លាំង ៕ ដោយ​៖ health.com.kh​