ព្រះសង្ឃ​២អង្គ​និង​ម្ចាស់​ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​និង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ​

542
ចែករម្លែក
  • 1
    Share

ដោ​យ:វ​ណ្ណៈ​/​ព្រះ​សីហ​នុ ៖ ព្រះសង្ឃ​មួយអង្គ​បាន​សុគត​នៅនឹងកន្លែង ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​និមន្ត​តាម​ម៉ូតូ​ ដើម្បី​ទៅ​បិណ្ឌ​បាត្រហើយ​ត្រូវ​រថយន្ត​ធំ​មួយគ្រឿង បុក​ប៉ះ​នៅ​ជិត​រង្វង់​មូល​ភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់​វេលា​ម៉ោង​៨​កន្លះ​ថ្ងៃ​៤​មិនា​២០១៩​នេះ​។

​បើតាម​អ្នកឃើញ​ហេតុការណ៍ឲ្យដឹងថា ម៉ូតូ​រងគ្រោះ​ដឹក​ព្រះសង្ឃ​២​អង្គ ប៉ុន្តែ​ព្រះសង្ឃ​មួយអង្គ​ទៀត​និង​អ្នកបើក​ម៉ូតូ​មិនមាន​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ភ្លាមៗ​នៅ​មិនទាន់មាន​របាយការណ៍​លំអិត​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​និង​ព្រះនាម​សង្ឃ​រងគ្រោះ​ព្រមទាំង​ទី​អារាម​ដែល​លោក​គង់នៅ នៅឡើយ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ