អាមេរិក​ចង់ដឹងថា​តើ​ប៉ា​គី​ស្ថាន​ប្រើ​បាន​យន្តហោះ​F-16​ផលិត​នៅ​អាមេរិក​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​ឬ​

679
ចែករម្លែក
  • 325
    Shares

​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​(​ប៉ា​គី​ស្ថាន​) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក កំពុង​ស្វែងរក​ព័ត៌មាន​អំពី​ថា​តើ​ប៉ា​គី​ស្ថាន​បាន​ប្រើ​យន្តហោះ​F-16​ផលិត​នៅ​អាមេរិក​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​មួយ កាលពី​ពេល​ថ្មី​នេះ ដែល​អាច​រំលោភ​លើ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​F-16​នេះ រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​​ប៉ា​គី​ស្ថាន​។​

​ប៉ា​គី​ស្ថាន​បាន​និយាយថា ខ្លួន​មិន​បាន​ប្រើ​យន្តហោះ​F-16​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​មួយ​នៅ​ពេល​វា​បាន​ហោះ​ឆ្លងកាត់​ខ្សែ​បន្ទាប់​ព្រំដែន​នៅ​តំបន់​កា​ស្មៀរ នោះទេ​។​

​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​និយាយថា នេះ ជា​ចំណាត់ការ​មួយ​ដើម្បី​ការពារ​ខ្លួន​។​

​ស្ថានទូត​អាមេរិក​នេះ បាន​និយាយ​សារព័ត៌មាន​Reuters​ថា ” យើង​បានដឹង​ព័ត៌មាន​ទាំងនេះ ហើយ​កំពុង​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត​”​។​

ក្រោមកិច្ចព្រមព្រៀងជាមួយអាមេរិកប៉ាគីស្ថានអាចប្រើយន្តហោះប្រយុទ្ធផលិតនៅអាមេរិកបានដរាបណាប្រយុទ្ធប្រឆាំងនឹងភេរវកម្មប៉ុណ្ណោះ។ឥណ្ឌាបានចោទប្រកាន់ប៉ាគី
ស្ថានថាបានរំលោភកិច្ចព្រមព្រៀងដោយប្រើយន្តហោះF-16ដើម្បីបាញ់ទម្លាក់យន្តហោះរបស់ខ្លួនកាលពីសប្តាហ៍មុន តែប៉ាគីស្ថានបានបដិសេធការចោទប្រកាន់៕ដោយ៖សុខា/sn

ទាហាន​ឥណ្ឌា​និង​អ្នកស្រុក​កា​ស្មៀរ​ឈរ​នៅ​ជិត​សំណល់​បំណែក​ឧទ្ធម្ភាគចក្រ​យោធា​ឥណ្ឌា​នៅ​តំបន់​Budgam ខាងក្រៅ​ទីក្រុង​Srinagar ប្រទេស​ឥណ្ឌា​​កាលពី​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ