មិនធម្មតា​ផលិតកម្ម P Production ត្រៀម​Original song ជាង​សាមសិបបទ​សម្រាប់​ចូលឆ្នាំថ្មី​ខាងមុខ

1030
ចែករម្លែក
  • 891
    Shares

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​ ៖ ​បទ​ចម្រៀង​Original Song ជាច្រើន​បទ​កំពុងតែ​សម្រិតសម្រាំង និង​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ស្វាគមន៍ ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខាងមុខ​នេះហើយ​។ នេះ​បើតាម​ការ​អោយដឹងពី លោក ផន ចាន់ណា ចាងហ្វាង​ផលិតកម្ម P Production បាន​ថ្លែងប្រាប់​នៅក្នុង​ថ្ងៃ​ថត MV សម្រាប់​ចំណី​អារម្មណ៍​នៅ​ខែ​ចូលឆ្នាំ​ខាងមុខ​។

​លោក ចាងហ្វាង​ផលិតកម្ម បាន​ប្រាប់ថា សម្រាប់​បទ​ចូលឆ្នាំ គឺមាន​បទ​ចម្រៀង បែប​ប្រជាប្រិយ សម្រាប់​រាំលេង​កម្សាន្ត និង​មាន​លាយ​ជាមួយ​ឈុត​ប្រពៃណី​យ៉ាង​ស្រស់​ស្អាត​ពី​សំណាក់​តារាចម្រៀង តារា​សម្តែង ស្រី​ប្រុស​។ លោក សង្ឃឹមថា ការចេញ​វ៉ុល​ចម្រៀង​ចូលឆ្នាំ ដែល​សរុប​មាន​ជាង​៣០បទ​នោះ និង​ដិត​ក្នុង​អារម្មណ៍​ទស្សនិកជន ក្នុងអំឡុងពេល​ចូលឆ្នាំ និង​ក្រោយ​ចូលឆ្នាំ​។

​បទ​ចម្រៀង​ដែល​ផលិត​បាន ជាង​៣០បទ កំពុង​សម្រុក​ថត​MV កាលពី​ថ្ងៃទី​២-៣ មីនា ២០១៩ ដើម្បី​កាត់តបញ្ច​ប់មុនពេល​រដូវចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ កាន់តែ​ខិតគៀក​ថ្ងៃ​មកដល់​។

​បទ​ចម្រៀង​ថ្មីៗ មានដូចជា បទ «​ខ្មៅ​កា​ង៉ឹ​ត​» បទ​«​ប្រុស​ព្រើល​» បទ​« ស៊ី​សៀង​ហើយ​» បទ​« ចូលឆ្នាំ​មកដល់​ហើយ​» បទ​«​បី​ថ្ងៃបុណ្យ​ចូលឆ្នាំ​» និង បទ «​ចូលឆ្នាំថ្មី​ហើយ​» និង​មាន​បទ​ជាច្រើន​ទៀត​។

​​សូម​រំលឹកថា ដោយសារតែ​ឆ្នាំនេះ មាន​បទ​ពិសេស​តាម​ចង្វាក់​បែប​ប្រពៃណី ជា​លក្ខណៈ Original Song រហូតដល់​ជាង​បី​រយ​បទ​ចម្រៀង ដូច្នេះហើយ​ទើប​លោក​គិតថា ឆ្នាំនេះ​ខាង​ផលិតកម្ម​បានរៀបចំ​ថត MV ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជាង​ឆ្នាំមុនៗ​៕B/

​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ