ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹងដាក់​សំណើ​១៥៥​លាន​ផោន ដើម្បី​ផ្ទេរ កីឡាករ​ពីររូប

588
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​ផ្ទេរ​យក​កីឡាករ​ពីររូប​របស់​ក្លឹប Benifica គឺ​កីឡាករ រូ​បេន ឌៀ​ស (Ruben Dias) និង ចូ​អាវ ហ្វេ​លី​ក (Joao Felix) ។

​ក្លឹប​យូ​ណាយ​ធី​ត​អន្ទះសា​ចង់​បន្ថែម​សមាជិក​ក្រុម ខណៈ​ពួកគេ​ចាប់ផ្តើម​សករាជ​ថ្មី​ក្រោម​ការដឹកនាំ របស់លោក អូ​ឡេ ហ្គា​ន់​ណា សូ​ល្យែ​រ (Ole Gunnar Solskjaer) ដែល​ទំនងជា​ទទួលបាន តួនាទី​ជា​ផ្លូវការ​នៅ​ពហុកីឡាដ្ឋាន Old Trafford ។

​យូ​ណាយ​ធី​ត​មានបំណង​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ខ្សែការពារ​កណ្តា​លវ័យ​២១​ឆ្នាំ​និង​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូបនេះ​។ ទោះបីជា​យ៉ាងណា យូ​ណាយ​ធី​ត​ត្រៀម​ប្រឈម​នឹង​ការប្រកួត​ពី​ក្លឹប​ធំៗ ផ្សេងទៀត​នៅ​អឺរ៉ុប និង​ស្របពេល​ក្លឹប​យក្ស​អ៊ីតាលី Juventus អះអាងថា​ខ្លួន​មានបំណង​ឆ្លើយតប នឹង​ការទាមទារ​របស់​ក្លឹប Benfica សម្រាប់​កីឡាករ​ទាំងពីរ​នេះ​ក៏ដោយ​។

​ហ្វេ​លី​ក ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុមមន្ត្រី​ជ្រើសរើស​កីឡាករ​របស់​ក្លឹប Old Trafford ខ្លាំង​មែនទែន​នៅ​រដូវ​កាល​នេះ​។

​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ធ្វើ​បានល្អ​មែនទែន ហើយ​រកបាន​៧​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​បួន​លើក ផងដែរ ខណៈ​ក្រុម Benifica ឈ្នះ​៩​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Primieira Liga ។

​យូ​ណាយ​ធី​ត​ក៏​ចាប់អារម្មណ៍​នឹង​ខ្សែការពារ ឌៀ​ស ផងដែរ ដែលមាន​តម្លៃ​៦៥​លាន​ផោន ខណៈពេល​លោក សូល​ស្យែ​រ ត្រៀម​បន្ថែម​កម្លាំង​នៅ​តំបន់​ការពារ ដែល​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប្រាថ្នា​ចង់​ធ្វើបែបនេះ​នៅ​ដំណាក់​ចុងក្រោយ​នៃ​ការដឹកនាំ​របស់លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ រូ​បេន ឌៀ​ស (Ruben Dias) និង ចូ​អាវ ហ្វេ​លី​ក (Joao Felix)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ