យើ​ហ្គេ​ន ក្លប់ រិះគន់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដែល​អបអរ​ក្រោយ​យកឈ្នះ​ក្រុម Bournemouth

554
ចែករម្លែក

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) រិះគន់​ការអបអរ​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី បន្ទាប់ពី​ពួកគេ​យកជ័យ​ជម្នះ​លើ​ក្រុម Bournemouth​។

​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​វិលត្រឡប់​មកឈរ​នៅលើ​កំពូល តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​នាំមុខ​ក្រុម Liverpool បន្តិច​ឆ្ពោះទៅរក​តំណែង​ជើងឯក​។

​ការឈរជើង​នៅលើ​កំពូល​តារាង​របស់​ពួកគេ​ត្រូវបាន​ពង្រឹង នៅពេល​ក្រុម Liverpool ប្រកួត​ស្មើ​ជាមួយ​ក្រុម Everton នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​។

​ប៉ុន្តែ​លោក ក្លប់ បាន​ចំអក​ដាក់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជុំវិញ​ទម្រង់​លេង​របស់​ពួកគេ ដែល​យកឈ្នះ​ក្រុម Southampton ទាំង​ត្រដាបត្រដួស បើទោះបីជា​មានឱកាស​គ្រប់ គ្រង​បាល់​៨២​ភាគរយ​ក៏ដោយ​។

​លោក ក្លប់ បាន​និយាយថា “​ខ្ញុំ​គ្មាន​បញ្ហា​ទេ​ក្នុងការ​តាម​ប្រជែង​។ តើន​រណា​ចង់​ឈរ​នៅ​តំណែង កំពូល​នៅ​ដើមខែ​មីនា​នេះ​? វា​ពិតជា​ល្អ​។ នៅមាន​ការប្រកួត​ច្រើន​ទៀត​ដែល​ត្រូវ​លេង​”​។

​ក្រុម Liverpool ខកខាន​មិនបាន​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​ចាប់តាំងពី​ឆ្នាំ​១៩៩០ ប៉ុន្តែ​លោក ក្លប់ បាន​និយាយថា លោក​នៅតែ​ជឿជាក់ថា ក្រុម​របស់លោក​អាច​បញ្ចប់​ការរង់ចាំ​ត្រឹម​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ