ចង់​ឲ្យ​ស្បែក​តឹង និង​ស នារី​ត្រូវតែ​ប្រើ​រូបមន្ត​១​នេះ​

627
ចែករម្លែក

ប្រសិនជា​អ្នក​ចង់​រក្សា​សម្រស់​អ្នក​ឲ្យ​គង់វង្ស មិន​ងាយ​ចាស់ អ្នក​អាច​អនុវត្តតាម​រូបមន្ត​ខាង ក្រោម​នេះ​បាន​។ ក្រោយ​ពេលដែល​អ្នក​ធ្វើតាម អ្នកនឹង​អាច​រក្សា​ស​ម្ជ​ស្ស​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ មិន​ងាយ​ជ្រួញ​ឡើយ​។ តើ​មាន​វិធី​ធ្វើ​បែបណា​ទៅ​?

​នៅ​រៀងរាល់​ពេលព្រឹក អ្នក​អាច​ញ៉ាំ​ទឹកឃ្មុំ​ចំនួន​មួយ​កែវ​បាន ព្រោះ​វា​អាចជួយ​ប៉ូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​អ្នក ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើង​ទៀតផង​។ ដូចនេះ នៅពេលដែល​អ្នក​បត់ជើង​ទៀងទាត់ ស្បែក​អ្នក​នឹងមិន​ស្ងួត​ឡើយ​។ ម្យ៉ាងទៀត អ្នក​ក៏​អាច​យក​ទឹកឃ្មុំ​មក​លុបមុខ​ដែរ​ព្រោះ​វា​អាចធ្វើ​ឲ្យ ស្បែក​អ្នក​តឹង​។ ជាពិសេស វា​នឹង​ការពារ​មិន​ឲ្យ​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​ឡើយ​។ វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក មាន​សំណើម ស រលោង និង​ម៉ត់​។ ចំណុច​សំខាន់បំផុត​វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​កើតមាន​ស្នាម ជ្រួញ​ឆាប់​ទៀតផង​៕ ដោយ​: health.com.kh​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ