​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​រំលោភ​លើ​ទំនុកចិត្ត​

484
ចែករម្លែក
  • 47
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​បរទេស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​អចលនៈទ្រព្យ ចោទប្រកាន់​រំលោភ​លើ​ទំនុកចិត្ត ដក​លុយ​ក្រុមហ៊ុន​ចាយ ។ ការឃាត់ខ្លួន​ជនបរទេស​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ក្រុមហ៊ុន​អចលនៈទ្រព្យ​ណត​ផាក ផ្លូវ​២០០៤ ភូមិ​អ័ក​គី​ដេរ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ ។​

​ជនសង្ស័យ ឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី មុខរបរ​ប្រធាន​ផ្នែក​របស់​ក្រុមហ៊ុន​អចលនៈទ្រព្យ​ណត​ផាក ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៤៩២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​)​របួស​ជាំ​លើ​មុខ កាន់​លិខិតឆ្លងដែន​លេខ A24926868 ។​

​ដើមបណ្តឹង ឈ្មោះ ធិ ទេវី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អចលណៈទ្រព្យ​ណត​ផាក ស្នាក់​នៅផ្ទះ​លេខ​១៣១ ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​តំណាង​ក្រុមហ៊ុន​)​។ សម្ភារៈ​បាត់បង់ លុយ​ដុល្លារ​ចំនួន ២៦១.២០០​ដុល្លារ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម