អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឆ្មក់​ចូល​សណ្ឋាគារ​និង​ចាប់ខ្លួន​គូស្នេហ៍​ជាច្រើន​នាំយក​ទៅ​វាយ​នឹង​ខ្សែតី

717
ចែករម្លែក
  • 225
    Shares

​គូស្នេហ៍​៦​គូ​ត្រូវបាន​វាយ​នឹង​ខ្សែតី​នៅ​ទី​សាធារណៈ​នៅក្នុង​ខេត្ត​អា​សេ​(Aceh) ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​ដោយសារ​ស្នេហា​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ដោយ​មាន​ស្ត្រី​​យ៉ាងហោចណាស់​២​នាក់​មិន​អាច​ដើរ​បាន បន្ទាប់​ពី​ការដាក់ទណ្ឌកម្ម​ដ៏​ឈឺចាប់​នេះ​។​

​ការដាក់ទោស​បែបនេះ​គឺជា​រឿង​ធម្មតា​សម្រាប់​បទល្មើស​ជា​ច្រើន​យ៉ាង​នៅ​តំបន់​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ដែល​រួម​មាន​ការ​លេង​ល្បែងស៊ីសង ផឹកស្រា និង​ការ​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា​។​

​វា​ជា​ខេត្ត​តែ​មួយគត់​នៅ​ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ​ដែល​អនុវត្ត​ច្បាប់​អ៊ីស្លាម​របៀបនេះ​។​

​មនុស្ស​១២​នាក់​ដែល​ត្រូវ​បាន​វាយ​នឹង​ខ្សែតី​កាល​ពី​កាលពី​ថ្ងៃ​ចន្ទ​នោះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុងឆ្នាំ​មុន​ក្នុងអំឡុង​ឆ្មក់​ចូល​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​បាន់​ដា​អា​សេ​នៅ​ខេត្ត​​នេះ​។​មនុស្ស​៤​នាក់​ត្រូវបាន​វាយ​នឹង​រំពាត់ខ្សែតី​ចំនួន​៧​ដង​ក្នុង​ម្នាក់ៗ​បន្ទាប់​ពី​ត្រូវបាន​រកឃើញ​ជាមួយនឹង​ក្រុម​មនុស្ស​ភេទ​ផ្ទុយ​ដែល​មិនមែន​ជា​ទំនាក់ទំនង​ធម្មតា​។​

​មន្ត្រី​ម្នាក់​បាន​និយាយថា​អ្នក​ផ្សេងៗ​ទៀត បាន​ទទួល​រង​ការឈឺ​ជាមួយនឹង​ការ​វាយ​នឹង​ខ្សែតី​ពី​១៧​ទៅ​២៥​ដង​ដោយសារ​មាន​ទំនាក់ទំនង​ស្នេហា​នៅក្រៅ​ចំណងអាពាហ៍ពិពាហ៍​។​

​អ្នក​ទាំង​១២​នាក់​នេះ ក៏​ត្រូវ​បាន​ដាក់គុក​ជា​ច្រើន​ខែ​ផង​ដែរ នៅ​មុន​ពេល​ដាក់​ទណ្ឌកម្ម​នៅ​ទី​សាធារណៈ​នេះ​។​ស្ត្រី​មួយ​ចំនួន​បាន​យំ​ស្រែក​ដោយ​ការឈឺចាប់ ខណៈ​ដែល​មន្ដ្រី​អនុវត្ត​​ច្បាប់​ដែល​ពាក់​ម៉ាស​មុខ​វាយ​លើ​ពួកគេ ហើយ​យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​ត្រូវបាន​សែង​ចេញពី​កន្លែង​ដាក់ទោស​នេះ ដោយ​ក្រុម​មន្ដ្រី​អនុវត្ត​ច្បាប់​។​

​ក្រុម​អង្គការ​សិទ្ធិមនុស្ស បាន​រិះគន់​ចំពោះ​ការដាក់​ទោស​ដោយ​វាយ​នៅ​ទី​សាធារណៈ​ថា​ជា​អំពើ​ឃោរឃៅ ហើយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វី​ដូ​ដូ បាន​អំពាវនាវ​ឱ្យ​បញ្ចប់​​កា​វាយ​បែបនេះ​។ ប៉ុន្តែ​ការអនុវត្ត​ច្បាប់​នេះ ទទួលបាន​ការគាំទ្រ​ដ៏​ទូលំទូលាយ​ក្នុង​ចំណោម​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ដ៏​ច្រើន​បំផុត​នៅ​ខេត្ត​នេះ គឺ​មាន​ប្រហែល​៩៨​ភាគរយ​​នៃ​ចំនួន​ប្រជាជន​៥​លាន​នាក់ ដែល​គាំទ្រ​ការអនុវត្ត​ច្បាប់​នេះ​។​

​សូមបញ្ជាក់​ថា អា​សេ​បានអនុម័ត​ប្រើ​ច្បាប់​សាសនា​នេះ​ក្រោយ​ពី​ខ្លួន​ត្រូវបាន​រដ្ឋាភិបាលកណ្តាល​ផ្តល់​ស្វ័យភាព​ពិសេស​នៅ​ឆ្នាំ​២០០១ ដើម្បី​បំបាត់​ចោល​ការបះបោរ​ផ្តាច់​ទឹកដី​៕​ដោយ​៖​សុខា​/sn

ស្ត្រី​និង​បុរស​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវ​បាន​វាយ​នឹង​ខ្សែតី​នៅ​ទី​សាធារណៈ នៅ​ទីក្រុង​បាន់​ដា​អា​សេ នៅ​ខេត្ត អា​សេ កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម