គណៈប្រតិភូ​កម្ពុជា​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដោយ​ជោគជ័យ​

821
ចែករម្លែក
  • 16
    Shares

​ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត អាន​ហួយ នៃ​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​២០១៩​ថ្មីៗ​នេះ​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​បញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​វិ​ស​យ័​អប់រំ​កាយ និង​កីឡា​។ ជាក់ស្ដែង​ការដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​សិក្សា​ក្នុង​ខេត្ត​អាន​ហួន នេះ​ក្នុង​គោលបំណង​ធ្វើជា​ធាតុ​ចូល​សម្រាប់​ដក​ពិសោធន៍​អភិវឌ្ឍ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​។​
​ក្រៅពីនេះ ក្នុង​ហេតុផល ដើម្បី​សិក្សា​អំពី​យន្តការ​ផ្សព្វផ្សាយ​អប់រំ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​អំពើ​ជួញដូរ​មនុស្ស​ផងដែរ​។​

លោក សសុខា(ខាងស្តាំ)

​ពាក់ព័ន្ធ​នឹង​អនុវិស័យ​អប់រំ​កាយ និង​កីឡា គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោ​កស សុខា បាន​ទៅ​ទស្សនកិច្ច​សិក្សា​តាម​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា អន​វិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ សរុប​ចំនួន​៤​សាលា ក្នុងស្រុក​លីង​ពី ព្រមទាំង​ជួបពិភាក្សា​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា ជាមួយ​អាជ្ញាធរ​ទទួលបន្ទុក​វិស័យ​ក្នុង​ខេត្ត​អាន​ហួយ​ផងដែរ​។ ក្នុងនោះ ក្រុមការងារ បាន​ពិនិត្យមើល​ការអនុវត្ត​ម៉ោង​អប់រំ​កាយ និង​កីឡា​របស់​សិស្ស​ចិន​ជាក់ស្ដែង ព្រមទាំង​ចុះ​ពិនិត្យ​ផ្ទាល់​តាម​បន្ទប់​សិក្សា​របស់​សិស្សានុស្សិស​គ្រប់​កម្រិត ដោយមាន​ថ្នាក់ដឹកនាំ​សាលា​នីមួយៗ ឧទ្ទេសនាម​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។​

​ទន្ទឹមនឹងនេះ គណៈប្រតិភូ​កម្ពុជា ក៏បាន​ទៅកាន់​អធិការដ្ឋាន​នគរបាល និង​ការិយាល័យ​សន្តិសុខ​ប្រចាំ​ស្រុក​លីង​ពី​ផងដែរ ដើម្បី​ឈ្វេងយល់​អំពី​ការគ្រប់គ្រង​បញ្ហា​សន្តិសុខ​ទូទៅ បញ្ហា​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​។ ថ្នាក់ដឹកនាំ​អង្គភាព​ទាំងពីរ​បានបង្ហាញ​អំពី​ផែនការ​សន្តិសុខ​គោលៗ យន្តការ វិធីសាស្ត្រ យុទ្ធវិធី ការចាត់​នីតិវិធី ឧបករណ៍ មធ្យោបាយ ក្នុង​ប្រតិបត្តិការ​ការងារ​សន្តិ​សុខ​ប្រចាំថ្ងៃ អមដោយ​ការពិភាក្សា​សួរដេញដោល​ពី​សំណាក់​គណៈប្រតិភូ​កម្ពុជា​។​

លោកសសុខា(រូបទី៤រាប់ពីស្តាំ)

​ក្រៅពី​ទស្សនកិច្ច ក្នុងនាម​ស្ថាបនិក​អាហារូបករណ៍ ស សុខា លោក ស សុខា បាន​ដឹកនាំ​ក្រុម​កា​ងារ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សកល​វិទ្យាល័យ​ហឺ​ហ្វី​យ៍ ប្រចាំខេត្ត​អាន​ហួយ និង​ចូលរួម​ពិធី​បើក​បវេសនកាល​និស្សិត​អាហារូបករណ៍​កម្ពុជា​ជំនា​ន់ទី​២​ផងដែរ​។ បន្ទាប់​ពីនេះ ក្រុមការងារ​បាន​ជួប​សួរសុខទុក្ខ សំណេះសំណាល ឈ្វេងយល់​ស្ថានភាព​រស់នៅ ស្ដាប់​សំណូមពរ​ផ្សេងៗ និង​ដាក់ចេញ​នូវ​ដំណោះស្រាយ​នានា​ឱ្យ​និស្សិត​ទាំងពីរ​ជំនាន់​សរុប​ចំនួន​១១៤​នាក់ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ថែមទៀត​។

​លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់ថា ជារួម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ គណៈប្រតិភូ​កម្ពុជា ទទួលបាន​នូវ​បទពិសោធន៍​ជា​ធាតុ​ចូល​ជាច្រើន ពាក់​ព​ន្ធ័​នឹង​អនុ​វិ​ស​យ័​អប់រំ​កាយ និង​កីឡា ការគ្រប់គ្រង​សន្តិសុខ ដែល​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​។ លទ្ធផល​គួរ​ជាទី​មោទនភាព​មួយទៀត អាជ្ញាធរ​ស្រុក​លីង​ពី បានសម្រេច​ផ្ដល់​អាហារូបករណ៍​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ដល់​សិស្ស​កម្ពុជា ចំនួន​៥០​នាក់​ថែមទៀត​។​
​ទស្សនកិច្ច​សិក្សា​នេះ​មាន​រយៈពេល​៥​ថ្ងៃទី ដែល​ក្នុងនោះ​មាន​គណៈប្រតិភូ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈប្រតិភូ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ ទស្សនកិច្ច​សិក្សា​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ជោគជ័យ​នេះ ស្ថិតក្រោម​ការងារ​សម្រប​សម្រួល​គាំទ្រ​ឧបត្ថម្ភ​របស់​សមាគម​ពាណិជ្ជកម្ម​ចិន​ខ្មែរ ប្រចាំខេត្ត​អាន​ហួយ ប្រទេស​ចិន ដែលមាន​លោក លីវ យិន ជា​ប្រធាន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម