​ភ្លើង​ឆេះ​ព្រៃ​បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​អន្ដរាគមន៍​

599
ចែករម្លែក
  • 28
    Shares

​ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​ត្រូវ​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​ចុះទៅ​អន្ដរាគមន៍​ភ្លាមៗ នៅ​ចំណុច ផ្លូវ​២១៧ ភូមិ​រលួស​សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​៥​ខែ​មិនា ឆ្នាំ​២០១៩ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ប្រជាពលរដ្ឋ​បាន​ប្រមូល​សំរាម​ដុតចោល​។ ប៉ុន្ដែ​ដោយ​ចៃដន្យ​ភ្លើង​ក៏​ឆាបឆេះ​យ៉ាងខ្លាំង​បណ្ដាលឱ្យ​រៀលដាល​ឆេះ​ព្រៃ​និង ស្មៅ​ក្បែរ​កន្លែង​កត​ហេតុ​ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​ដង្កោ​ចុះមក​អន្ដរាគមន៍​ភ្លាមៗ​ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ដង្កោ​ចេញមក​បាញ់​អស់​មួយគ្រឿង​បាន​រលត់​ជា​ស្ថាពរ​ទៅវិញ ។​

​ក្រោយពី​មាន​អគ្គិភ័យ​នេះ​គេ​សង្កេតឃើញថា​មួយរយៈ​កន្លងមកនេះ​នៅក្នុង​ទឹកដី​ខណ្ឌដង្កោ​មាន​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​និង​ស្មៅ​ជាច្រើនលើក​ច្រើនសារ​ព្រោះ​មាន​វាលស្រែ​និង​ដី​ឡូ​តិ៍​ហ៊ុំព័ទ្ធ​សុទ្ធិ​តែព្រៃ​ទើប​បណ្ដាលឱ្យ​ឆាបឆេះ​យ៉ាង​ងាយ​។​សមត្ថកិច្ច​បាន​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឡូ​តិ៍​ដែលមាន​ព្រៃ​ហ៊ុំព័ទ្ធ​សូមជួយ​កាប់​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​អគ្គិភ័យ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរៗ​នោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម