រថយន្ត​កាមរី​បុក​ជាមួយ​រថយន្ត​ដឹក​ដែក​នៅ​ផ្លូវជាតិ​លេខ​៤​ស្លាប់​៣​នាក់​របួសធ្ងន់​ម្នាក់​

696
ចែករម្លែក
  • 331
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​៣​នាក់​បាន​ស្លាប់​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​ដឹក​ដែក​ជាមួយនឹង​រថយន្ត​កាម​រី​ឆ្លាម​បើក​បុក​គ្នា​ពេញទំហឹង​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ក្នុងភូមិ​គល់​សង្កា​ត់ក​ន្ទោ​ក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៩​។​

ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​បាន​ស្លាប់​រថយន្ត​កាមរី​ឆ្លាម​ចំនួន​ពីរ​នាក់​ប្រុស​និង​រថយន្ត​កុងតឺន័រ​ចំនួន​ម្នាក់​ប្រុស​និង​រងរបួស​ធ្ងន់​ប្រពន្ធ​កុងតឺន័រ​ម្នាក់​និង​របួស​តៃកុង​ឆ្លាម​បាក់ដៃ​ម្នាក់​ភ្លាមៗ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ផងដែ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​ក៏បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរ​ក្រុង​មក​វាស់វែង​ស្ទូច​យក​រថយន្ដ​ទាំង​២​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នៃ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។

​ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួល​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ