កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​ពុធ ទី ៦ ខែ មីនា ឆ្នាំ ២០១៩

760
ចែករម្លែក

• ក្របខណ្ឌ Champions League រដូវ​កាល​២០១៨ / ២០១៩
(03:00) PSG Vs Manchester United
(03:00) Porto Vs Roma
​វិភាគ​គូ​ល្អ​
PSG vs Manchester United

Paris Saint-Germain’s Spanish defender Juan Bernat (C) vies with Manchester United’s English midfielder Jesse Lingard during the first leg of the UEFA Champions League round of 16 football match between Manchester United and Paris Saint-Germain (PSG) at Old Trafford in Manchester, north-west England on February 12, 2019. (Photo by Paul ELLIS / AFP)

​ក្រុម Manchester United ប្រកួត​ចាញ់​ក្រុម​យក្ស​បារាំង PSG ០-២ ក្នុង​ទឹកដី​នៅ​ជើង​ទី​១ ហើយ​ពួកគេ​ឈានចូល​រួមការ​ប្រកួត​នេះ​ក្នុងឋានៈ​ជា​ក្រុម​ដែល​មិនសូវមាន​សង្ឃឹម ដោយសារ​ក្រុម PSG មិនមែនជា​ក្រុម​ដែល​ងាយ​យកឈ្នះ​ក្នុង​ទឹកដី​នោះទេ​។

២០​ប្រកួត​ក្នុង​ទឹកដី​គ្រប់​ក្របខណ្ឌ​ប្រកួត​នៅ​រដូវ​កាល​នេះ ក្រុម PSG ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ និង​ស្មើ​១​ប្រកួត​ទៀត ចំណែក​ការប្រកួត​ក្រៅពីនេះ ពួកគេ​ឈ្នះ​ទាំងអស់​។ ពួកគេ​ឈាន​ជើង​ចូល រួមការ​ប្រកួត​នេះ បន្ទាប់ពី​យកឈ្នះ​៨​ប្រកួត​ជាប់​គ្នា ហើយ​ពួកគេ​ចាញ់​ត្រឹម​២​ប្រកួត​ក្នុងចំណោម ៣៣​ប្រកួត​ចុងក្រោយ​។

​បរាជ័យ​មួយ​លើក​គត់​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ​គឺ​ការប្រកួត​ចាញ់​ក្រុម Liverpool ហើយ​ពួកគេ​មាន​ស្ថិតិ​មិនដែល​ចាញ់​សោះ​ក្នុង​៦​ប្រកួត​ជាប់​គ្នា​នៅ​ឆេ​ម​ពាន​លី​ក​នៅមុន​ជំនួប​នេះ​។ ក្នុង​៣១​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ក្រុម PSG ចាញ់​ត្រឹម​២​ប្រកួត​គឺ​ចាញ់​ក្រុម​យក្ស​អេ​ស្ប៉ា Real Madrid និង​ក្រុម Barcelona ។

​ក្រុម Manchester United ស្មើ​១​ប្រកួត​និង​ឈ្នះ​២​ប្រកួត​ចាប់តាំងពី​ចាញ់​ក្រុម PSG ហើយ​ត្រៀម​ស្វះស្វែង​ស្តា​ស្ថានការណ៍​ឡើងវិញ នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉ារីស​។

​ទោះបីជា​យ៉ាងណា ពួកគេ​ធ្វើ​មិនសូវ​បានល្អ​ទេ ប៉ុន្មាន​ប្រកួត​ចុងក្រោយ ហើយ​មិនសូវ​ទទួល បាន​ផ្លែផ្កា​ទេ​នៅពេល​ជួប​ប្រកួត​ជាមួយ​ក្រុម​ធំៗ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​ឆេ​ម​ពាន​លី​ក​។​

​ពួកគេ​ចាញ់​៣​ប្រកួត​នៅ​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្នុង​៥​ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​នេះ United អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​លើក ហើយ​ពួកគេ​ទើប​រកបាន​ជ័យជម្នះ ៨​លើក​ក្នុងចំណោម​២០​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ចាំ​មើលថា ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕

​ទស្សន​: PSG 1-2 Manchester United

Porto vs Roma

​ក្រុម Porto ចាញ់​ក្រុម Benfica ១-២ ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ Portuguese Premier League ហើយ​ពួកគេ​ធ្លាក់​មក​លេខ​រៀង​ទី​២​វិញ ស្របពេល​ក្រុម Roma ប្រកួត​ចាញ់​ក្រុម Lazio ០-៣ ហើយ​បរាជ័យ​នេះ​ពិតជា​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការបាត់បង់​កៅអី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។

​ក្រុម Roma ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ជាមួយនឹង​ការនាំ​មុខ​តិចតួច​ប៉ុណ្ណោះ បន្ទាប់ពី​ឈ្នះ​២-១ នៅ​ជើង​ទី​១​ក្នុង​ទឹកដី​របស់ខ្លួន ហើយ​ពួកគេ​នឹងត្រូវ​ធ្វើការ​ងារ​សកម្ម ដើម្បី​ទទួលបាន​កៅអី​ទៅ​ជុំ​បន្ត ជាពិសេស​ដោយសារតែ​ក្រុម Porto ឈ្នះ​ការប្រកួត​ក្នុង​ទឹកដី​ជា​បន្តបន្ទាប់​។

​ស្របពេល​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹមតែ​១​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ ក្រុម Porto អាច​រកបាន​៨​គ្រាប់​នៅក្នុង​បី​ប្រកួត ហើយ​ក្រុម Roma នឹងត្រូវ​ពង្រឹង​ប្រព័ន្ធ​ការពារ ដើម្បី​រារាំង​ក្រុម Porto ។

​ដោយ​ឈ្នះ​ត្រឹម​១​ប្រកួត​នៅក្រៅ​ទឹកដី​ក្នុង​៨​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លិ​ក ក្រុម Roma មិន​ស្ថិតក្នុង​ទម្រង់​ល្អ​បំផុត​នោះទេ នៅពេល​ពួកគេ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​។ ក្នុង​៨​ប្រកួត​ក្រៅ​ទឹកដី ពួកគេ​ចាញ់​៦​ប្រកួត​ទៅហើយ​។

​ក្រុម Roma ពិតជា​ចង់​រក្សា​ឃ្លី​ន​ស៊ីត​សម្រាប់​ការប្រកួត​នេះ ប៉ុន្តែ​ពួកគេ​មិនសូវមាន​ទំនុកចិត្ត​ច្រើន​នោះទេ តែ​ថា ពួកគេ​អាចធ្វើ​បាន​។ ក្នុង​៣១​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ទេ​។

​ក្រុម​ទាំង​ពីរបាន​ជួបគ្នា​៣​លើក​មកហើយ ជាការ​ប្រកួត​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ក្រុម​នីមួយៗ​ធ្លាប់​ឈ្នះ​១​ប្រកួត​ដូចគ្នា ចំណែក​១​ប្រកួត​ទៀត​បាន​ត្រឹម​ស្មើ​៕

​ទស្សន​: Porto 2-3 Roma​