នៅ​រសៀល​ថ្ងៃនេះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ជើញ​ប្រារព្ធ​ទិវា «​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២១​នៅ​កោះ​ពេជ្រ​

640
ចែករម្លែក
  • 18
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​រសៀល​ថ្ងៃទី​០៦ខែមីនា​ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននឹង​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២១និងពិធីហូបបាយ​សាមគ្គី​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រួម​នឹង​សិល្បករ សិល្បការិនី​ផងដែរ ។​


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២០ កាលពីឆ្នាំ ២០១៨ ៕

​សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែបាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា«​វប្បធម៌​ជាតិ​៣​មីនា​»ជា​រៀងរាល់ឆ្នាំ​ដែល បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​វប្ប​ធ៌​ម​ជាតិ។ការ​ប្រារព្ធ​ទិវា«​វប្បធម៌​ជាតិ​៣​មីនា​»​លើក​ទី​២១ ​​ឆ្នាំ​២០១៩​នេះ​ធ្វើឡើង​ក្រោមប្រធានបទ«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»ដូច​ឆ្នាំ ២០១៨ ផងដែរ ។​

​នៅក្នុង​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​ទិវា​«​វប្បធម៌​ជាតិ​៣​មីនា​»​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ជា​ទិវា​ដ៏​សំខាន់​មួយសម្រាប់​ប្រទេសជាតិ​និង​ជា​ឱកាស​ដើម្បី​រំលឹក​ដល់​គុណូបការៈ​និង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​បុព្វបុរស​នៃ​យើង​ដែល​បា ន​បន្សល់ទុក​នូវ​មរតក​វប្បធម៌ ដ៏​សម្បូរបែប​និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូន ចៅ​ជំនាន់​ក្រោយ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល​តែង តែបាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ឡើ​សំដៅ​ជំរុញ​ការផ្សព្វផ្សាយ​បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ និងមនសិការ​ស្នេហា​ជាតិដល់​ប្រជាពលរដ្ឋ​ទាំងអស់ជាពិសេស​យុវជន​ដែលជា​ទំពាំងស្នង​ឫស្សី​ដែលមាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ​ឱ្យ​ស្ថិតស្ថេរ​គង់ វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍​ជនជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​រក្សាបាន​នូវ​ឯកភាព​ជាតិ សាមគ្គីភាព សន្តិភាព និង​ការអភិវឌ្ឍ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា​ការ​ប្រារព្ធ​ទិវា​វប្បធម៌​នេះ​មាន​គោល បំណង​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ពិសេស​យុវជន​ចូលរួម​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​នូវ​ចំណុច​ជា​សារវន្ត​ដូចតទៅ​៖​ លើកកម្ពស់​មនសិការ​និង​ស្មារតី​ចូលរួម​ក្នុងការ​ផ្ទេរនិងទទួលយក​នូវ​ចំណេះដឹង​ជំនាញ បច្ចេកទេស​សិល្បៈ​វប្បធម៌​សំដៅ​ជំរុញ​ការអភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះ​នៃ​សហគមន៍​ជនជាតិ​នៅ​កម្ពុជា​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្សដែលជា​ចលករ​នៃ​សាមគ្គីភាព ឯកភាព​ជាតិសុខដុមរមនានិងភាពសុខសាន្ត​ របស់​ស​ង្គ​ម​ជាតិ ។ បង្កើន​ការយល់ដឹង​ឱ្យ​កាន់តែច្បាស់​អំពី​តម្លៃពិតនៃ​វប្បធម៌​ជាតិ​ដែលជា​ប្រភពធនធាន​មិនចេះ​រីងស្ងួត​ប្រកបដោយ​ថាមពល​ខ្ពស់ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈ​ការបង្កើន​សេវា​និងផលិតផល​វប្បធម៌​សម្រាប់​គោលដៅ​ពាណិជ្ជ កម្ម​និង​ទេសចរណ៍ ។ លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ដើម្បី​ចងក្រងរក្សាទុក​ឱ្យបាន​គង់វង្ស​ល្អ​នូវ​រាល់​ឯកសារ​បេតិកភណ្ឌ​វប្បធម៌​គ្រប់​ប្រភេទ​ដែលមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ។​ លើកស្ទួយ​ការប្រើប្រាស់​សក្តានុពល​វប្បធម៌ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ក្នុងន័យ​បង្កើន​ការងារ និង ​កាលានុវត្តភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស​យុវជន​ឱ្យ​ខិតខំ​បង្កបង្កើន​ស្នាដៃ​វប្បធម៌​ថ្មីៗ​ប្រកបដោយ​គុណភាព​ ។ ជំរុញឱ្យមាន​ការចូល​រួមដោយ​ការទទួលខុសត្រូវ​រប​ស់​យុវជន​ក្នុង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​ប្រកបដោយ​និរន្តរភាព​និង​សន្តិភាព​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​ន​យោ​បា យ​ជំនឿ​សាសនា​និង​ពណ៌​សម្បុរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម