​ជួប​សំណេះសំណាល​ជាមួយ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​កម្មវិធី​វិទ្យុ​”​វី​ង​ឈ្នះ​ឥត​ល្ហែ​”

534
ចែករម្លែក
  • 4
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​បន្ទាប់ពី​ទទួលបាន​នូវ​ការគាំទ្រ​ជាច្រើន​តាមរយៈ​កម្មវិធី​វិទ្យុ​ថ្មី​ដែល​បាន​ដំណើរការ​អស់​រយៈពេល​បី​សប្តាហ៍​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត កាលពី​ថ្ងៃ​៦ មីនា​បានរៀបចំ​ការ​សំណេះសំណាល​ជាមួយ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​កម្មវិធី “​វី​ង​ឈ្នះ​ឥត​ល្ហែ​” នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​។

កម្មវិធី​សំណេះសំណាល​ជាមួយ​អតិថិ​ជននេះ មានការ​ចូលរួម​ពី​អតិថិជន​មួយចំនួន​ដែល​បានឈ្នះ​រង្វាន់ ក៏ដូចជា​ពិធីករ​នៃ​ស្ថានីយ៍​វិទ្យុ​ដែល​បាន​សហការ​ជាមួយ​ធនាគារ​ក្នុងការ​ផ្សាយ​ផ្ទាល់​នូវ​កម្មវិធី “​វី​ង​ឈ្នះ​ឥត​ល្ហែ​” នេះ​។ អតិថិជន​ដែល​ចូលរួម​ក្នុង​ពី​ធិ​សំណេះសំណាល​នេះ ស្ថិតនៅ​ក្នុងចំណោម​អតិថិជន ក៏ដូចជា​ភ្នាក់ងារ​វី​ង​ទាំង ៣០០​នាក់ ដែល​បានឈ្នះ​រង្វាន់​ទឹកប្រាក់ ១០ ម៉ឺន​រៀល ក្នុង​រយៈពេល​បី​សប្តាហ៍​ចុងក្រោយ​នេះ​។

​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក ស្រ៊ុន ឈាង​ស្រេង នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​អតិថិជន​នៃ​ធនាគារ​ឯកទេស​វី​ង បាន​លើកឡើងថា កម្មវិធី​វិទ្យុ “​វី​ង​ឈ្នះ​ឥត​ល្ហែ​” ត្រូវបាន​បង្កើតឡើង​ដើម្បី​អបអរសាទរ​គម្រប់​ខួប ១០​ឆ្នាំ ដែល​ធនាគារ​ឯកទេស​វី​ង បានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន​វី​ង​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នូវ​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ​ឯកទេស​វី​ង​។​

​លោក ស្រ៊ុន ឈាង​ស្រេង មានប្រសាសន៍​បន្តថា “​បន្ថែម​លើ​ការទំនាក់ទំនង​ទៅកាន់​អតិថិជន ដើម្បី​ផ្តល់​ជា​រង្វាន់​ទឹកប្រាក់ ១០ ម៉ឺន​រៀល​ទៅកាន់​គណនី​វី​ង​របស់​ពួកគាត់ កម្មវិធី​វិទ្យុ “​វី​ង​ឈ្នះ​ឥត​ល្ហែ​” ក៏មាន​បំណង​បង្កើតជា​វេទិកា​ដែល​អតិថិជន​អាច​ចូលរួម​ផ្តល់​ជា​យោបល់ ឬ​មតិ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​របស់​វី​ង​ផងដែរ​។ សម្រាប់​ជំហាន​បន្ទាប់ យើង​ក៏មាន​គម្រោង​ធ្វើ​ឲ្យ​កម្ម​វិទ្យុ​នេះ​ក្លាយជា​វេទិកា​សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សេវាកម្ម​ហិរញ្ញវត្ថុ តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​អ្នកជំនាញ​នៃ​ធនាគារ​ឯកទេស​វី​ង​ផងដែរ​”​។​

​លោក​ឡា គឹម​សើ អតិថិជន ម្នាក់​ក្នុងចំណោម​០៤​នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នេះ មានប្រសាសន៍ថា លោក​ពិត​ជាមាន​អារម្មណ៍​រំភើប និង​ភ្ញាក់ផ្អើល​មែនទែន ពេលដែល​ពិធី​វិទ្យុ​ធ្វើ​ការហៅ​ទូរស័ព្ទ​មកកាន់​គាត់ ដើម្បី​ផ្តល់​ជា​រង្វាន់​ទឹកប្រាក់ ១០ ម៉ឺន​រៀល​នេះ​។

​លោក​គឹម​សើ បាន​ប្រាប់​ឲ្យ​ដឹងថា ” ពេលដែល​ខ្ញុំ​កំពុង​ប្រកប​របរ​រត់​រ៉ឺម៉ក​កង់​បី ស្រាប់​តែមាន​ពិធីករ​វិទ្យុ​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​និង​ប្រាប់ថា​ខ្ញុំ​បានឈ្នះ​រង្វាន់​ពី​ធនាគារ​វី​ង​។ ពេលនោះ ក្នុង​ចិត្ត​ខ្ញុំ​ដូចជា​រីករាយ​ផង តែ​ក៏មាន​ការងឿងឆ្ងល់​ដែរ​ថា​ហេតុអ្វី​បានជា​ខ្ញុំ​ឈ្នះ​រង្វាន់​។

បន្ទាប់ពី​ពិធីករ​វិទ្យុ​ពន្យល់​និង​បានធ្វើការ​ផ្ទេរប្រាក់ ១០​ម៉ឺន​រៀល​ចូលទៅក្នុង​គណនី​វី​ង ខ្ញុំ​មាន​អារម្មណ៍​រំភើប​មែនទែន និង​បាន​ប្រាប់​ព័ត៌មាន​នេះ​ទៅកាន់​មិត្តភក្តិ និង​បងប្អូន​សាច់ញាតិ​ខ្ញុំ​ឲ្យ​គាត់​បានដឹង​ផងដែរ​”​។​
​តាមរយៈ​កម្មវិធី​វិទ្យុ​ចំនួន​០៥ ដែល​គ្របដណ្តប់​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា កម្មវិធី​វិទ្យុ “​វី​ង​ឈ្នះ​ឥត​ល្ហែ​” ដែលមាន​រយៈពេល ០១​ម៉ោង​នេះ នឹង​ផ្តល់នូវ​ព័ត៌មាន​ស្តីអំពី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់​វី​ង​។

អ្វីដែល​រឹតតែ​ពិសេស និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​កម្មវិធី​នេះ គឺ​វគ្គ​ដែល​ពិធីករ​វិទ្យុ​ធ្វើ​ការហៅ​ទូរស័ព្ទ​ទៅកាន់​អតិថិជន​វី​ង​ចំនួន ៥​នាក់ និង​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​ពួកគាត់​ដោយ​ផ្ទេរប្រាក់​ចំនួន ១០ ម៉ឺន​រៀល ទៅកាន់​គណនី​វី​ង​របស់​ពួកគាត់​។ រង្វាន់​សរុប​ដែ​លវីង​នឹង​ចែក​ជូនទៅ​អតិថិជន​តាមរយៈ​កម្ម​វិធី​វិទ្យុ​នេះ គឺ​សរុប ៥០០ លាន​រៀល​។

រាល់​អតិថិជន​វី​ង​ទាំងអស់​(​រួមបញ្ចូល​ទាំង​ភ្នាក់ងារ​វី​ង​)​សុទ្ធ​តែមាន​សិទ្ធិ​ទទួលបាន​រង្វាន់​នេះ ដោយ​គ្រាន់តែ​ដំណើរ​ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ​នៅតាម​ភ្នាក់ងារ​វី​ង​។ ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ចំនួន ២៥​នាក់ (០៥​នាក់​ជា​ភ្នាក់ងារ​វី​ង​) នឹងត្រូវ​បានជ្រើសរើស ដើម្បី​ធ្វើ​ការហៅ​ទូរស័ព្ទ​ទៅកាន់​ពួកគាត់ និង​ធ្វើ​ការផ្ទេរ​ទឹកប្រាក់​រង្វាន់​ភ្លាមៗ​ទៅកាន់​គណនី​វី​ង​របស់​ពួកគាត់​។

កម្មវិធី​វិទ្យុ “​វី​ង​ឈ្នះ​ឥត​ល្ហែ​” នឹង​ចាក់ផ្សាយ​ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​នៅ​ស្ថានីយ៍​វិទ្យុ​ចំនួន​០៥ រួមមាន​វិទ្យុ វាយោ​១០៥.៥ នៅវេលា​ម៉ោង ៧ ព្រឹក វិទ្យុ​១០២ នៅវេលា​ម៉ោង ៩ ព្រឹក វិទ្យុ​ទន្លេ ១០២.៥ នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់​វិទ្យុ​ស្ត្រី នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា អេ​ហ្វ​អឹម ១០៣.៥ នៅវេលា​ម៉ោង ១ ល្ងាច​និង​វិទ្យុ​ហង្ស​មាស​១០៤.៥​នៅ​ម៉ោង​៥​ល្ងាច​។​

អតិថិជន​វី​ង​ក៏​អាច​ចូល​រួមជាមួយ​កម្មវិធី​នេះ​ផងដែរ​ដោយសារតែ​ការផ្សព្វផ្សាយ​តាម​វិទ្យុ​មួយចំនួន​នឹងត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ​ឯក​ទេស​វី​ង​។​លើសពីនេះ​ទៀត​វា​នឹងមាន​ការសាកល្បង​ជាច្រើន​ទាក់ទង​នឹង​កម្មវិធី​វិទ្យុ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្រាប់​អតិថិជន​ដើម្បី​ទទួលបាន​អំណោយ​ផ្សេងៗ​ទៀតផង​ដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​វី​ង​ជួប​សំណេះសំណាល​ជាមួយ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​កម្មវិធី​វិទ្យុ​”​វី​ង​ឈ្នះ​ឥត​ល្ហែ​”

ទីតាំងផ្សាយពាណិជ្ជកម្ម