ភ្លើង​ឆេះ​តូប​លក់​អីវ៉ាន់​ចាប់ហួយ​អស់​៨​តូប​នៅ​ផ្សារ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

536
ចែករម្លែក
  • 8
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​លក់​អីវ៉ាន់​ចាប់ហួយ​មួយកន្លែង​នៅក្នុង​ផ្សារ​តាសេក​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​តូប​លក់​អីវ៉ាន់​ចាប់ហួយក្នុង​បរិវេណ​ផ្សារ​តាសេក ស្ថិតក្នុងភូមិ​តាសេក សង្កាត់​កំបូល ​ខណ្ឌ​ ពោធិ៏​សែន​ជ័យ កាលពី​យប់ថ្ងៃ​ពុធ ទី​៦ ខែមីនា ឆ្នាំ​២០១៩​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្សារ​ខាងលើ​ បាន​សំណូមពរ​ឱ្យ​លោក​ឧកញ៉ា ឌួង តេច ដែលជា​ម្ចាស់​ផ្សារ​តាសេកខាងលើ​ឲ្យ​បើក​ផ្សារ​នេះ​ឡើងវិញ ឲ្យ​ប្រជាពលរដ្ឋ​បាន​លក់ដូរ​ផង និង​ឲ្យ​មាន​សន្តិសុខ​យាមកាម​បានល្អ​ផង កុំ​ទុកចោល​អនាធិបតេយ្យ​បែបនេះ ។ មាន​ប្រជាពលរដ្ឋ​២​ទៅ​៣​តូប​ដែល​មក​លក់​អីវ៉ាន់​ចាប់ហួយ ​ហើយក៏​ចាក់សោចោល បង្ក​ឲ្យ​មាន​អគ្គិ​ស​ភ័យ​ឆាបឆេះ​ខាងលើនេះ​ឡើង​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម