អគ្គនាយកដ្ឋាន​ពន្ធដា​រ ៖ វិទ្យុ​អាស៊ីសេរី និង​VOA​មាន​ការិយាល័យ​តំណាង​ត្រឹមត្រូវ​នៅ​កម្ពុជា ចាត់ទុកថា ជា​អ្នក​ជាប់ពន្ធ

1762
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មាន​ព័ត៌មាន​លើកឡើងថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​VOA គ្រាន់តែ​ជួល​ម៉ោង​ផ្សាយ មិនបាច់​បង់ពន្ធ​នោះ អគ្គនាយក​​ដ្ឋា​ន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ បានចេញ​សេចក្តីបំភ្លឺ​មួយ​ជុំ​ដោយ​ចាត់ទុកថា​ការលើក​ឡើង​នេះ គឺជា​ការយល់​ខុស​។​
​ ​
​នៅក្នុង​សេចក្តីបំភ្លឺ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បាន​ពន្យល់ថា “​វិទ្យុ​អាស៊ីសេរី និង VOA មាន​ការិយាល័យ​តំណាង​របស់ខ្លួន មាន​ទី​​តាំង​ត្រឹមត្រូវ ដើម្បី​រៀបចំ​ការផ្សាយ​ព័ត៌មាន​របស់ខ្លួន ត្រូវ​ចាត់ទុកថា ជា​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល​ធ្វើការ​ផ្គត់ផ្គង់​សេវា​ក្នុងប្រទេស​​កម្ពុជា ហើយ​ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ និង​បង់ពន្ធ​-​អាករ​នានា ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន បើទោះជា​ការផ្សាយ​នោះ ធ្វើឡើង​តាមរយៈ​ការទិញ​ម៉ោង​ផ្សព្វផ្សាយ ពី​វិទ្យុ​ដទៃ​ក៏ដោយ​”៕​ដោយ​៖​វិបុល​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម