សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស​

557
ចែករម្លែក
  • 55
    Shares

ដោយ:តារារិទ្ធិ/​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០១៩ នេះ​ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ នៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

តាម​របាយការណ៍​រប​ស់លោក​ឧបនាយក​រដ្ឋ មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​និង​សហប្រតិបត្តិ​ការអន្តរជាតិ បាន​ឲ្យ​ដឹងថា ឆ្នាំ២០១៨ គឺជា​ឆ្នាំ​ដែល​កម្ពុជា​បានធ្វើ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​តបត​ទៅនឹង​ការគំរាមកំហែង​លើ​ឯករាជ្យភាព​និង​អធិបតេយ្យភាព​របស់ខ្លួន ​តាមរយៈ​ការប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ​និង​ការបន្ត​អនុវត្ត​បដិវត្តន៍​ពណ៌ ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

ឆ្លើយតប​ទៅនឹង​សភាពការណ៍​នេះ ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការអន្តរជាតិ បាន​ខិតខំ​យក​ចិត្ត​ទុកដាក់​ :


-​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ពហុភាគី ក្នុង​តំបន់​និង​អន្តរជាតិ ដើម្បី​ធានា​ឲ្យបាន​នូវ​ការការពារ​អធិបតេយ្យភាព ឯករាជ្យភាព បូរណ​ភាព​ដែនដី និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​


-​បង្កើន​យុទ្ធនាការ​បកស្រាយ​បំភ្លឺ​តាមរយៈ​ការជួប​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​​ជាមួយ​ឥស្សរជន​បរទេស សហគមន៍​ខ្មែរ​នៅក្រៅ​ប្រ​ទេស និង​ការចេញផ្សាយ​ជា​បន្តបន្ទាប់​នូវ​ឯកសារ​ប្រាប់​ពី​ការពិត សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​និង​ឯកសារ​ផ្សេងៗ​ទៀត​។​


-​ចរចា​ជាមួយ​ប្រទេសជិតខាង ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ដោយ​សន្តិវិធី ឈរលើ​មូលដ្ឋាន​នៃ​ការមិន​កែប្រែ​ខ្សែ​ព្រំដែន ក្រោយ​ទទួលឯករាជ្យ​ពី​អាណានិគម​និង​ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ ។​

-​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ និងធ្វើ​មាតុភូមិនិវត្តន៍​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ពលករ ពល​ការិនី​ខ្មែរដែល​រងគ្រោះ​ពី​ការរំលោភបំពាន​នៅ​បរទេស​ចំនួន ៨.៤៨៩ នាក់​៕​B/Ha