អភិបាលរង​ខេត្ត​យូ​ន​ណាន​ជួប​ជាមួយ អភិបាលខេត្ត​បន្ទាយមានជ័យ​

1130
ចែករម្លែក

​នាពេល​ថ្មីៗ​នេះ លោក ឈឹ​ន សួន អភិបាលរង​ខេត្ត​យូ​ន​ណាន​បាន​ជួប ប្រាស្រ័យ​ជាមួយ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​នៅ​ក្រុង គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន ។​

​ក្នុងជំនួប​នេះ លោក ឈឹ​ន សួន មានប្រសាសន៍ថា ខេត្ត​យូ​ន​ណាន និង​ខេត្តបន្ទាយមានជ័យ​បាន​បង្កើត ទំនាក់​ទំនងជា​ខេត្ត​មិត្តភាព ។ ក្រោម បរិការណ៍​នៃ​ការ​ព​ន្លឿ​ន​ដំណើរ​កសាង​របៀង​សេដ្ឋកិច្ច​ចិន ឧបទ្វីប​ឥណ្ឌូចិន ភាគី​ទាំងពីរ​នឹង​អាច​បង្ហាញ​សក្តានុពល កាន់តែ​ធំធេង​ក្នុងការ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ជាមួយគ្នា ។ លោក​សង្ឃឹម ថា ខេត្ត​យូ​ន​ណាន និង​ខេត្តបន្ទាយមានជ័យ​នឹង​អាច​ពង្រឹង និង​ពង្រីក​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​អប់រំ​ជាដើម ដើម្បី​ជំរុញ​ការអភិវឌ្ឍ ទំនាក់ទំនង​មិត្តភាព ឱ្យទទួល​បានការ​រីក​ចម្រើន​កាន់តែច្រើន ថែមទៀត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​

​លោក សួន បវរ បាន​វាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង រវាង​ខេត្ត ទាំងពីរ​បន្ទាយមានជ័យ និង​យូ​ន​ណាន ហើយ​សង្ឃឹមថានឹង​អាច​រួមសហការ គ្នា​ជាមួយ​ខេត្ត​យូ​ន​ណាន ដើម្បី​ស្វែងរក​ការអភិវឌ្ឍ​ថ្មី ក្រោម​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ៕ ដោយ ឡាង ជី​ង​ជី​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម