ក្លិប រៀល ម៉ា​ឌ្រី​ត រៀបចំ​បេក្ខភាព​សម្រាំង​បី​រូប ដើម្បី​ជំនួស​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី​

813
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid )​បាន​សម្រាំង​បេក្ខភាព​បី​រូប ដើម្បី​ជំនួស​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) នៅ​រដូវក្តៅ​នេះ​។

​លោក សូ​ឡា​រី ដឹងថា លោក​កំពុង​ស្ថិតក្រោម​សម្ពាធ​នៅ​ពហុ​កីឡដ្ឋាន Bernabeu បើទោះបីជា លោក​ទើបនឹង​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​កាលពី​ខែវិច្ឆិការ​ក៏ដោយ​។

​ក្រុម Real Madrid ប្រកួត​ចាញ់​ក្រុម បា​សេ​ឡូ​ណា​(Barcelona) ពីរលើក​មកហើយ​កាលពី សប្តាហ៍​កន្លងទៅ​នេះហើយ​នៅពេលនេះ ពួកគេ​ផ្តោត​ការយកចិត្តទុកដាក់​តែ​លើ​ការប្រកួត ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​តែប៉ុណ្ណោះ​។

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មិន​បដិសេធ​ការវិលត្រឡប់​មកកាន់​ក្លឹប Real Madrid ទេ​។ នៅពេល​សួរនាំ​អំពី​អនាគត​របស់លោក​កាលពី​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មិន​ស្ថិតក្នុង​ចិត្ត​របស់ Real Madrid ទៀតឡើយ​។

​ថ្នាក់ដឹកនាំ​របស់​ក្លិប Real Madrid បានកំណត់​យក​បេក្ខភាព​បី​រូប​ដែល​អាច​ជំនួស​តំណែង​លោក សូ​ឡា​រី ប្រសិនបើ​លោក​ត្រូវ​បណ្តេញចេញ​នោះ​។

​ខណ​:​ពេល​លោក ប៉ូ​ចេ​តទី​ណូ (Pochettino) បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប Spurs កាលពី​ខែឧសភា ហើយ​រំពឹងថា នឹង​ដឹកនាំ​កីឡាករ​របស់លោក​ចូលកាន់​ពហុកីឡាដ្ឋាន​ថ្មី​។ ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ក៏​ពិចារណា​ចង់បាន​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ធ្វើជា​អ្នកចាត់ការ អចិន្ត្រៃយ៍​របស់ខ្លួន​ផងដែរ​។

​ក្លិប​Real Madrid ក៏​ពិចារណា​បេក្ខភាព​លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ដែល​កំពុង​ដឹកនាំ​ក្រុម Juventus ឆ្ពោះទៅរក​តំណែង​ជើងឯក ជា​លើក​ទី​៨​។ ចំណែក​បេក្ខភាព​ម្នាក់ទៀត​គឺ​លោក យ៉ូ​ឃីម ឡូ (Joachim Low) គ្រូ​ប​ង្វិ​ក​ជម្រើសជាតិ​អាល្លឺម៉ង់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari)

ទីតាំងផ្សាយពាណិជ្ជកម្ម