​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៧​ខែមីនា​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​និង​របួស​២០​នាក់​

627
ចែករម្លែក
  • 185
    Shares

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍​
​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៦​ដល់​ម៉ោង​២​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៨​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ២០​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៨​នាក់ នៅ​ថ្ងៃទី​៧ ខែមីនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៤​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​៧​ថ្ងៃ​នៃ​ខែមីនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៥១​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ១០៦​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៨៤​លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម