ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពិចារណា​សំណើ​១២០​លាន​ផោន សម្រាប់​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា​

539
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​ផ្ទេរ​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) ពី​ក្លិប ជូ​វិនទុ​ស​(Juventus) នៅ​រដូវក្តៅ​នេះ ប្រសិនបើ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford មែន​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​ជំនាញ​ជ្រើសរើស​កីឡាករ​ក្នុង​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយនេះ ហើយ​គេ​ជឿថា កីឡាករ​រូបនេះ​អាចជួយ​ក្រុម យូ​ណាយ​ធី​ត​វិ​វ​ឌ្ឍ​មួយកម្រិត​ទៀត​។

​យូ​ណាយ​ធី​ត​បាន​ស៊ើបសួរ​ពី​លទ្ធភាព​ផ្ទេរ​និង​តម្លៃ​រួចហើយ ប៉ុន្តែ​ក្លិប​យក្ស​អ៊ីតាលី ជូ​វិនទុ​ស (Juventus) ស្ទាក់ស្ទើរ​មិន​ចង់​បាត់បង់​កីឡាករ​ឆ្នើម​របស់ខ្លួន​នោះទេ​។

​ក្លិប​ជីវិន​ទុ​ស ដែល​នាំមុខគេ​នៅលើ​តារាង​ក្របខណ្ឌ​អាច​នឹង​ទារ​តម្លៃ​ច្រើន​ដល់​១២០​លាន​ផោន សម្រាប់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​។ មាន​សេចក្តីរាយការណ៍​ថា​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​នោះ អាច​នឹង​ភ្ជាប់​ការដោះដូរ​កីឡាករ ដែល​គេ​គិតថា លូ​កា​គុ​អាច​នឹង​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​មាន​ទម្រង់​លេង​ល្អ​នាពេល​ថ្មីៗ​នេះ ហើយ​រកបាន​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ល​ក្រុម Southampton កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​នៅតែ​អាច​បង្ខំចិត្ត ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala)

ទីតាំងផ្សាយពាណិជ្ជកម្ម