ផ្លែឈើ​អម្បូរ​ក្រូច​ មាន​ប្រសិទ្ធភាព​ច្រើនយ៉ាង​

828
ចែករម្លែក
  • 5
    Shares

ពពួក​ផ្លែឈើ​មាន​ក្លែប​រួមមាន ក្រូចឆ្មារ​, ក្រូចពោធិ៍សាត់ ក្រូចថ្លុង​, ក្រូចឃ្វិច ជា​ប្រភព​ផ្គត់ផ្គង់សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, វីតាមីន និង​សារជាតិ​ជីវជាតិ​ដ៏​អស្ចារ្យ ។​
​ ​
Vandang Sheth ជំនាញការ​ជីវជាតិ និង​ជា​អ្នកនាំពាក្យ​របស់ វិទ្យាស្ថាន​ជីវជាតិ​អាម៉េរិក ឱ្យដឹងថា សារជាតិ​ដូចជា​វីតាមីន C, ប៉ូ​តា​ស្យូ​ម និង​អាស៊ីត​ហ្វូ​លិ​ក​ក្នុង​ផ្លែឈើ​អម្បូរក្រូច អាច​ការពារ​យើង​ពី​ជំងឺ​រ៉ាំរ៉ៃ ដូចជា​មហារីក និង​ជំងឺ​បេះដូង ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍ បានមកពី​ការបរិភោគ​ផ្លែឈើ​អម្បូរ​ក្រូច​៖
​ ​
•​ធ្វើឱ្យ​ប្រសើរឡើង​ការចងចាំ​
ការស្រាវជ្រាវ​លើ​មន​ស្សចាស់​១៣.០០០​នាក់ ជនជាតិ​ជប៉ុន បាន​បង្ហាញថា អ្នក​បរិភោគ​ផ្លែឈើអម្បូរ​ក្រូច​ច្រើន មាន​ហានិភ័យ​កើតជំងឺ​បាត់​ការចងចាំ​ទាប​ជាង​២៣​ភាគរយ​ប្រៀប​នឹង​អ្នកបរិភោគ​តិចជាង​២​ដង​ក្នុង​មួយ​សប្តាហ៍ ។​

បន្ថយ​ហានិភ័យ​កើត​ក្រួសតម្រងនោម​
ពពួក​ផ្លែក្រូច​មានលទ្ធភាពបង្កើន​កម្រិត​អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ទឹកនោម​, ផ្តើម​ពី​នោះ ជួយ​អ្នក​បន្ថយហានិភ័យ​កើត​បញ្ហា​ពាក់ព័ន្ធ​ដល់​តម្រងនោម ។​
​ ​
•​គ្រប់គ្រង​ទម្ងន់​
​បំពេញ​៤​ក្រាមជាតិ​សរសៃពី​ក្រូចពោធិ៍សាត់ និង​ក្រូចថ្លុង​អាចជំនួយ​គ្រប់គ្រង​បរិមាណ​ស្ករ​ក្នុងឈាម​, ជួយ​ឱ្យ​អ្នក​ឆ្អែត​បានយូរ​ជាង​។​
•
ការពារ​សុខភាព​បេះដូង​
ជាង​១០០​សារជាតិ​ក្នុង​ផ្លែឈើ​អម្បូរ​ក្រូច​ជួយ​កែប្រែ​ឱ្យ​ប្រសើរឡើង​សុខភាព​របស់​បេះដូង​, ទប់ស្កាត់ការ​រលាក​បង្ក​គ្រោះថ្នាក់​ឱ្យ​បេះដូង ។​
•
ប្រឆាំង​មហារីក​ផ្លូវ​រំលាយអាហារ​
ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ ២០១៧ បង្ហាញថា ផ្លែឈើ​មាន​ក្លែប ជួយ​ប្រឆាំង និង​ព្យាបាល​ជំងឺមហារីក​មួយចំនួន ដូចជា​មហារីកមាត់​, បំពង់​អាហារ​, ក្រពះ និង ពោះវៀន ។​
​ ​
•​រក្សា​ជាតិ​ទឹក​
ប្រមាណ​១/៤​នៃ​បរិមា ទឹក​ដែល​យើង​ស្រូបយក​សុទ្ធតែ​បានមកពី​អាហារ​ដែល​យើង​បរិភោគប្រចាំថ្ងៃ ។ ដោយសារ​ផ្ទុក​ប្រមាណ ៩០​ភាគរយ​ជា​ទឹក​, ក្រូច​ជា​ផ្លែឈើ​ដ៏​វិសេស​ជួយ​ទប់ស្កាត់ការបាត់បង់ទឹក​ប្រសិទ្ធភាព ។​

•​ជំនួយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​
​ក្រូច​ជា​ផ្លែឈើ​សម្បូរ​វីតាមីន C, ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ទប់ស្កាត់​របួស ADN បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី ។​
​ ​
បញ្ចៀស​ហើមពោះ​
​ដើម្បី​បញ្ចៀស​ហើមពោះ គ្រប់គ្នា​អាច​បរិភោគ​ក្រូចពោធិ៍សាត់ ឬ ក្រូចថ្លុង​រាល់ពេល​ព្រឹក ៕ ប្រែ​សម្រួល​៖ រតនៈ​/Ha